ជាធម្មតាតែងតែឃើញគូនេះនៅក្បែរគ្នារហូត សម្រាប់តារាសម្ដែងស្រីស្បែកខ្ចី Matt Peeranee ជាមួយនិងកំលោះហៃសូ Songkran ហើយក៏មានសកម្មភាពបង្ហាញចេញមកអោយហ្វេនៗ បានឃើញពីក្ដីស្រលាញ់របស់អ្នកទាំងពីរជារឿយៗ
ជាក់ស្ដែងក៏បានឃើញដំណើរកំសាន្ដរបស់អ្នកទាំងពីរម្ដងទៀតហើយក៏ជឿជាក់ដែរថានិងផ្អែមល្ហែមមិនធម្មតាទេព្រោះនេះគ្រាន់តែជាការចាប់ផ្ដើម មានតែចាំមើលបន្ដទៀតចំពោះរូបភាបពេញ
ជាមួយដំណើរកំសាន្ដរបស់គូស្នេហ៍ Matt-Songkran ដែលចាប់ដៃគ្នាទៅសម្រាកលំហែកាយនៅសមុទ្រហួហិន ព្រោះបន្ទាប់ពីនេះខាងប្រុសនិងត្រូវចូលបន្ទាយវិញជាច្រើនខែទៀត រឿងនេះអ្នកអ្នកទាំងពីរទើបរកឪកាសល្អដើរលេងជាមួយគ្នាបន្ទិច
ចំណែកខាង Matt Peeranee ក៏បានផុសរូបថតជាមួយនិងទេសភាពសមុទ្រស្អាតៗ ផ្ទៃមេឃស្រស់ស្អាត ព្រមអមជាមួយនិងឃ្លាថា “អង្គុយចាំសង្សាទៅហ្វឹកហាត់មួយខែទៀតចា ចេញមកវិញចាំមុខគ្នាលែងបានហើយមើលទៅ” ខាងប្រុសវិញ ក៏មិនចាញ់ដាក់ caption គួអោយស្រលាញ់ថា “សង្សានាំមកដើរលេងមុននិងចូលបន្ទាយវិញបាទ”
អត្ថបទដោយ : នីត្តា