Kwan Usamanee ជួបរឿងក្ដៅក្រហាយត្រូវដោះស្រាយមិនចេះចប់ក្រោយពីអតិតបុគ្គលិកជើងល្អបង្កររឿង…..! មានរូបភាព

មានរឿងត្រូវអោយឈឺក្បាលទៀតហើយ សម្រាប់តារាសម្ដែងស្រីស្អាតកូនកាត់ Kwan Usamanee ដែលត្រូវអតិតបុគ្គលិកធ្វើការម្នាក់ បានឈប់ពីក្រុមហ៊ុនរួចទៅហើយ ប៉ុន្ដែបានយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទៅជាមួយដែរ និងមិនព្រមយកមកប្រគល់អោយវិញ មានទាំងយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់ អាចនិងធ្វើអោយខូចឈ្មោះរបស់ក្រុមហ៊ុនបាន

រឿងនេះកញ្ញា Kwan ទើបប្រញាប់ធ្វើការផុសប្រកាស តឿនដល់មហាជនអោយប្រយ័ត្នចំពោះការប្រើប្រាស់ឈ្មោះក្រុមហ៊ុនពីស្រីម្នាក់ខាងលើនេះ ដោយការប្រកាសរូបភាពរបស់នារីម្នាក់និង ហើយនិងសារនៅក្នុង IG story ថា

After Footer (Active) - damrei Mr1 Zone2

“បុគ្គលដែលមហាជនគួតែប្រយ័ត្នគឺ អតិតបុគ្គលិក ឈ្មោះ…..ម្នាក់នេះ បានចាកចេញពីក្រុមហ៊ុនព្រមទាំងបានយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទៅជាមួយដែរ ហើយធ្វើមិនដឹងមិនឮពេលសួរនាំអោយយកមកវិញ ខាងក្រុមហ៊ុន សូមបញ្ជាក់ថាទោះបីជាមានរឿងអ្វីកើតឡើងចំពោះបុគ្គលិកម្នាក់នេះ ដែលបានយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់ ខាងក្រុមហ៊ុនសូមមិនទទួលខុសត្រូវ ហើយនិងដាក់ពាក្យបណ្ដឹងទៅតាមច្បាប់”

អត្ថបទដោយ : នីត្តា