តារាប្រុសលោក Kan និងភរិយាលាសំណព្វចិត្ត សម្រេចលក់ឡានម៉ូតនេះស្រលាញ់តាំងពីក្មេង…

តារាសម្ដែងប្រុសនិងជាពិធីករមានប្រជាប្រិយភាពក្នុងសិល្បះថៃលោក Kan Kantathavorn បានបង្ហោះសារសារឡានសំណព្វចិត្តក្រោយពីរូបលោកនិងភរិយាសម្រេចចិត្តលក់ឡាននេះហើយ ដើម្បីយកប្រាក់មកប្រើប្រាស់ចាំបាច់។

តារាប្រុសលោក Kan បាននិយាយពីប្រវត្ដិឡាននេះថា ឡាននេះជាឡានម៉ាក Porsce Boxster 718 ពណ៌ក្រហមស្អាត ជាឡានដែលរូបលោកស្រលាញ់ព្រោះជាកាដូរបានពីភរិយាទិញមកក្នុងថ្ងៃខួបកំណើតរបស់លោក។ ឡាននេះភរិយាលោកខំសន្សំប្រាក់ជាយូរដើម្បីទិញដោយខ្លួនឯង ព្រោះចង់ជិះម៉ូតនេះតាំងពីក្មេង តាំងពីទិញមក៣ឆ្នាំហើយតែក៏មិនសូវបានជិះទៅណាច្រើនដែរ។ ពេលនេះពីរនាក់ប្ដីប្រពន្ធនាំគ្នាលាឡានសំណព្វចិត្តហើយ ព្រោះការផ្គត់ផ្គង់ក្នុងគ្រួសារពេលបច្ចុប្បន្នសំខាន់ជាង ម្យ៉ាងអ្នកទាំងពីរក៏ត្រូវមើលថែកូនតូចរបស់ខ្លួនឲបានល្អផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ