ជារឿងដែលមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្ររបស់ក្រុមចម្រៀងកូរ៉េខាងត្បូង IKON ក្រោយពីសមាជិកអាយដលមានឈ្មោះល្បីលោក Bobby ប្រកាសដំណឹងក្លាយជាលោកប៉ាគេហើយនិងដំណឹងគម្រោងរៀបការភ្លាមៗ។
ដោយមុននេះតារាប្រុសដួងនេះគឺមិនបាននិយាយពីរឿងមានចំណងស្នេហាឲអ្នកគាំទ្របានដឹងនោះឡើយ តែសម្រាប់តែប្រកាសដំណឹងក្លាយជាឪពុកគេហើយ។ យ៉ាងណាក៏ដោយដំណឹងលេចធ្លាយជិតរៀបការរបស់ Bobby សមាជិកក្រុម IKON គឺមិនមែនដឹងតាមរយះសារពត៌មានបង្ហោះដូចគូតារាផ្សេងទេ តែរូបលោកផ្ទាល់ជាអ្នកសសេរសំបុត្រប្រាប់ពីដំណឹងរីករាយរបស់ខ្លួនលើកនេះ ធ្វើឲអ្នកគាំទ្រជាច្រើនបាន Comment ជូនពរលោកវិញផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ