អតីតតារាប្រុសទាំងបីរូប ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកំពូលតារាសម្តែងស្រី Song Hyekyo!

មហាជនជាច្រើនច្បាស់ជាបានស្គាល់និងដឹងពីភាពល្បីល្បាញរបស់តារាស្រី​ Song Hyekyo រឺតួស្រី ហាន់ ជីអ៊ុន នៅក្នុងរឿង “Full House”។ តារាស្រីរូបនេះបានកើតនៅថ្ងៃទី២២ ខែវិច្ឆការ ឆ្នាំ១៩៨១ នៅក្នុងប្រទេសកូរ៉េខាងត្បូង តារាស្រីជើងចាស់រូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ហើយទេពកោសល្យក្នុងការសម្តែងវិញ អាចចាត់ទុកថាមានបទពិសោធន៍ជាច្រើនថែមទៀតផង។

ជីវិតគូនៅក្នុងសាច់រឿងសម្តែងហាក់បានសមប្រកបដូចបំណងល្អ ប៉ុន្តែបើក្រឡេកមកមើលពីជីវិតគូនៅខាងក្រៅឆាករបស់តារាស្រីរូបនេះវិញ នាងបានជួបរឿងខកស្នេហ៍ជាច្រើនដងផងដែរ។

After Footer (Active) - damrei Mr1 Zone2

សម្រាប់តារាប្រុសបីរូប ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Song Hyekyo មានដូចជា៖

១ Lee Byung Hun

សម្រាប់តារាប្រុសរូបនេះត្រូវបានគេដឹងថា លោកបានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Song Hyekyo នៅក្នុងឆ្នាំ២០០៣ ប៉ុន្តែព្រោះតែការងាររវល់ដូចគ្នា អ្នកទាំងពីរក៏ត្រូវបានចែកផ្លូវគ្នាវិញនៅក្នុងឆ្នាំ២០០៥ទៅវិញ។

២ Hyun Bin

រីឯតារាប្រុសរូបសង្ហារូបនេះវិញ ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Song Hyekyo បន្ទាប់ពីអ្នកទាំងពីរបានរួមការងារសម្តែងជាមួយនឹងគ្នា ហើយក្នុងឆ្នាំ២០០៩ ពួកគេបានប្រកាសទំនាក់ទំនងស្នេហាជាសារធារណៈ ប៉ុន្តែនៅក្នុងឆ្នាំ២០១១អ្នកទាំងពីរក៏បានបែកបាក់គ្នាវិញ។

៣ Song Joongki

ចំពោះតារាប្រុសរូបនេះ មហាជនជាច្រើនច្បាស់ជាបានដឹងហើយថា លោកបានរៀបការជាមួយនឹងតារាស្រី Song Hyekyo កាលពីឆ្នាំ២០១៧ ដែលធ្វើអោយមហាជនជាច្រើនបានត្រេកអរ និងសប្បាយរីករាយចំពោះជីវិតគូរបស់អ្នកទាំងពីរ តែគួរអោយស្តាយអ្នកទាំងពីរបានលែងលះគ្នាទៅវិញនៅក្នុងឆ្នាំ២០១៩ទៅវិញ ដោយហេតុផលរស់នៅមិនសូវត្រូវគ្នា៕