តារាស្រីដែលមានទាំងរូបសម្រស់ស្រស់ស្អាត ទេពកោសល្យខ្ពស់ក្នុងការសម្តែង និងមានមហាជនស្រឡាញ់គាំទ្រយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេសថៃ។ ក្នុងពេលបច្ចុប្បន្ននេះ អ្នកណាក៏ដឹងដែរថា តារាស្រី Mai Davikah កំពុងតែមានទំនាក់ទំនងស្នេហាដ៏ល្អូកល្អើនជាមួយនឹងតារាប្រុសកំពូលកំប្លែងគឺលោក Ter Chantavit។
តែបើក្រឡេកមកមើលពីអតីតកាលរបស់តារាស្រីរូបនេះ មុនពេលបានជួបគ្នាជាមួយនឹងលោក Ter គឺនាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសរូបសង្ហាមួយរូបគឺលោក Donknin។ អ្នកទាំងពីរត្រូវបានមហាជនគាំទ្រចំពោះចំណងស្នេហ៍នេះ និងធ្លាប់ចង់ឃើញអ្នកទាំងពីរបានដើរចូលរោងការជាមួយថែមទៀតផង ប៉ុន្តែចុងក្រោយតារាស្រី Mai និងលោក Donknin ក៏ត្រូវបានប្រកាសចែកផ្លូវគ្នាវិញព្រោះហេតុផលនៅជាមួយគ្នាមិនសូវចុះសម្រុង។
ហើយសម្រាប់ទំនាក់ទំនងរបស់តារាស្រី Mai និង តារាប្រុស Ter ក៏កំពុងតែប្រសើរឡើង និងមានភាពផ្អែមល្ហែមឡើង ដែលធ្វើអោយមហាជនជាច្រើនស្រឡាញ់និងគាំទ្រអ្នកទាំងពីរយ៉ាងខ្លាំង៕