DJ Put មានរឿងទាល់តែបាន! អ្នកគាំទ្រ Bright Wachirawit ទាមទារអោយធ្វើការសុំទោសរឿងដ្រាម៉ា ខនដូទំនើបដែល…..! មានរូបភាព
DJ Put ត្រូវបានអ្នកគាំទ្របរទេសរបស់ Bright Wachirawit ផ្ដួលរំលំយ៉ាងខ្លាំងនៅក្នុង IG នៅពេលអានពត៌មានខនដូប្រណិត ជាក់ស្ដែងខាងកម្មវិធីក៏បានចេញមកសុំទោសរួចរាល់ហើយ
ក្លាយទៅជាប្រធានបទរិះគន់យ៉ាងក្ដៅកគុកភ្លាមៗចំពោះពត៌មានដ្រាម៉ាខនដូទំនើបក្រោយពីតារាប្រុសកំពូលសង្ហា Bright Wachirawit បន្ទាប់ពីមិនព្រមអោយអ្នកម្ចាស់បន្ទប់នាំអ្នកទិញទៅមើល ក្រោយពីក្លាយទៅជាពត៌មានក្ដៅហើយអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Bright បានចេញមកចង្អុលបង្ហាញថា កំឡុងពេលភ្លាមៗ Bright ទៅធ្វើការហើយមិនបានចូលមកមើលបន្ទប់ជាមួយគ្នា ក្រោយពីមានការណាត់អោយចូលមកមើលបន្ទប់ប្រញាប់ពេក ធ្វើអោយ Bright ដែលជាអ្នកជួល មិនអាចនៅចាំជួបម្ចាស់បន្ទប់បាន ដោយអ្នកចាត់ការជាអ្នកនាំម្ចាស់បន្ទប់ចូលទៅមើលនៅថ្ងៃដែលបានណាត់និងឯង
ព្រោះតែជាពត៌មានល្បី អ្នកពត៌មានជាច្រើនបានរាយការណ៍ហេតុការណ៍ខាងលើនៅក្នុងកម្មវិធីចែកចាយពត៌មានពេលព្រឹកដោយមាន DJ Put ជាអ្នកអានសារពត៌មាននេះរួមជាមួយពិធីករផ្សេងទៀត ហើយធ្វើអោយក្លាយទៅជាការវាយបក់ថាអានពត៌មាននេះសប្បាយពេកហើយ បង្កើតការមិនពេញចិត្តចំពោះអ្នកគាំទ្រជនបរទេស Bright Wachirawit ជាខ្លាំង ដោយនៅក្នុង IG របស់ DJ Put ត្រូវបានគេចូលផ្ដួលរំលំដោយសារទាមទារអោយធ្វើការសុំទោស ដល់ថ្នាក់សាម៉ីខ្លួនត្រូវបើក comment នៅក្នុង IG ភ្លាមៗ
អត្ថបទដោយ : នីត្តា