ស្ងាត់ៗគូស្នេហ៍តារាប្រុសស្រីមួយគូនេះបង្ហើបបែបនេះមក ធ្វើអោយមហាជនសង្ស័យយ៉ាងខ្លាំងថាអាចនឹងមានរឿងនេះឆាប់ៗ!

ព្រោះតែវិបត្តិកូវីដចូលវាយលុកនៅក្នុងប្រទេសថៃយ៉ាងខ្លាំង ដែលបណ្តាលអោយប្រជាជនក៏ដូចគូស្នេហ៍តារាប្រុសស្រីជាច្រើនក៏ត្រូវឃ្លាតឆ្ងាយពីគ្នាមួយរយៈ មិនអាចជួបជុំគ្នាញឹកញាប់នោះទេ។

ដោយសារតែមួយរយៈនេះមហាជនក៏ដូចជាហ្វេនៗរបស់គូស្នេហ៍តារា Prang Kannarun និងគូស្នេហ៍របស់នាងហាក់មិនឃើញមានបង្ហាញរូបភាពផ្អែមល្អែមជាមួយគ្នាដូចសព្វដង ហេតុផលនេះហើយបានធ្វើអោយមហាជនជាច្រើនគិតថាពួកគេអាចនឹងមានរឿងរកាំរកូសជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែខាងសមីខ្លួនបានចេញមុខមកបញ្ចាក់ច្បាស់ៗហើយថា អ្នកទាំងពីរមិនបានមានរឿងអ្វីនោះទេ ពួកគេមិនសូវបានជួបគ្នាព្រោះតែមេរោគកូវីដកំពុងតែរីករាលដាលខ្លាំងទើបពួកគេព្យាយាមរក្សាគម្លាតនឹងគ្នាមួយរយៈ ហើយពួកគេបានបន្ថែមទៀតថាលោក Two Pee ដែលជាគូស្នេហ៍របស់នាងកំពុងតែរវល់មើលការខុសត្រូវផ្ទះមួយដែលកំពុងតែធ្វើការសាងសង់ ហើយតារាស្រី Prang Kannarun ក៏បានប្រាប់ទៅគូស្នេហ៍របស់ខ្លួនអោយរៀបចំបន្ទប់គេងទុកអោយនាងមួយផង ពាក្យសម្តីបែបនេះហើយដែលធ្វើអោយមហាជនគិតថាប្រហែលជាពួកគេអាចនឹងមានដំណឹងល្អឆាប់ៗនេះហើយមើលទៅ៕