អ្នកបំរើតែក្នុងរឿងទេ តែកុំមើលជីវិតពិត តារាល្មមៗសុំខ្មាស! កញ្ញា Min ពងស្ងោរ ស្រស់ស្អាតជាមួយប្រវត្តិរូបដ៏គួរឲ្យចាប់អារម្មណ៍
គឺជាតារាសម្តែងជំនាញម្នាក់ទៀត ដែលមានថ្វីដៃល្អគួរឲ្យចងចាំ នោះគឺ Min Ratawan តារាស្រីដ៏ស្រស់ស្អាត មុខស្រទន់ មកពីខេត្តនគររាជសីម៉ា ត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ដែលមានការងារច្រើនក្នុងវិស័យសិល្បៈប្រកបដោយគុណភាព ។
លើសពីអ្នកកញ្ញា Min ក៏ជាសិស្សពូកែផងដែរ ព្រោះនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យវិចិត្រសិល្បៈ និងផ្នែកដឹកនាំការសម្តែងផ្ទាល់ ដោយមានសញ្ញាប័ត្រអនុបណ្ឌិតបញ្ជាក់ការសិក្សា ពីមហាវិទ្យាល័យសិល្បៈសាកលវិទ្យាល័យជូឡាឡុងកន ។
ជាការពិតណាស់ ប្រសិនបើប្រិយមិត្តបានតាមជីវិតរបស់នាងនឹងឃើញថា Min ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈនេះ ជាពិសេសកេរ្តិ៍ឈ្មោះតារាស្រីរូបនេះចាប់ផ្តើម ត្រូវបានគេទទួលស្គាល់ខ្លាំងនៅក្នុងរឿង “ជីវិតនាងឡាំយ៉ង” ដើរតួជាអ្នកបំរើជាមេដោះមើលថែកូនប្រុសរបស់នាងឡាំយ៉ុង ។
យ៉ាងណាមិញ ងាកមកខាងជីវិតក្រៅសិល្បៈរបស់តារាស្រីរូបនេះ គឺផ្ទុយស្រឡះពីក្នុងរឿង ព្រោះនាងមើលទៅស្រស់ស្អាត ទាន់សម័យ និងយកចិត្តទុកដាក់ថែរក្សារាងកាយខ្លួនឯងសម្បើមណាស់ ឃើញហើយធ្វើឲ្យយើងភ្លេចតួអង្គជាអ្នកបម្រើរបស់នាងភ្លាម ៕
ប្រភព៖ Thai Entertainment