តារាស្រីល្បីប្រចាំប្រទេសថៃ ទាំង10ដួង ដែលនារីៗជាច្រើនជ្រួលជ្រើមទៅកែសម្ផស្សតាម

១. Aum Patcharapa
ជាតួឯកស្រីម្នាក់ដែលពេលវេលាមិនអាចធ្វើអ្វីនាងបាន ជាតួឯកស្រីដែលក្មេងៗជំនាន់ក្រោយ ជ្រើមជ្រួលចង់តែវះកាត់កែសម្ផស្សតាមទម្រង់របស់នាង សូម្បីតែតាមគ្លីនិកកែសម្ផស្សនីមួយៗ ក៏លើកយកទម្រង់របស់នាងមកធ្វើជាគំរូដែរ ។

After Footer (Active) - damrei Mr1 Zone2

២. Chompoo Araya

បើទោះជានាងរៀបការហើយ ក្លាយជាអ្នកម្ដាយមានកូនពីរក៏ពិតមែន តែសម្រស់របស់តារាស្រី Chompoo នៅតែស្រស់ស្អាតអមតៈដដែល រហូតដល់ថ្នាក់គ្រឿងសំអាងល្បីឈ្មោះ លំដាប់ថ្នាក់ពិភពលោក ក៏ជ្រើសរើសតារាស្រីរូបនេះជាឯកអគ្គរាជទូតសុច្ឆន្ទៈដែរ ។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលនារីៗជាច្រើន នាំគ្នាក្រោកឈទៅកែសម្ផស្សតាមតួឯកស្រីរូបនេះ ។

៣. Yaya Urassaya

នៅក្នុងការរាយនាមនេះ មិនអាចមិនមានឈ្មោះតារាស្រីរូបនេះបាន ព្រោះសម្រស់របស់នាងត្រូវបានគេបោះឆ្នោតឲ្យ ជានារីដែលមានមុខស្អាតជាងគេលំដាប់ទី ២ នៅលើពិភពលោក កាលពីឆ្នាំ ២០១៨ ម្ល៉ោះហើយតំណែងនេះបញ្ជាក់យ៉ាងច្បាស់ៗថា ជាទម្រង់មុខដែលនារីៗជាច្រើនប៉ងប្រាថ្នា ។

៤. Ploy Cherman
បើនិយាយពីតួឯកស្រីដែលមាន បុគ្គលិកលក្ខណៈរឹងមាំ និងមានមុខមាត់ស្រស់ស្អាត ឆើតឆាយ គឺជៀសមិនផុតពីតារាស្រីរូបនេះទេ ។ សម្រស់របស់តារាស្រីរូបនេះ គឺសាកសមបំផុតសម្រាប់នារី ដែលមានភាពជឿជាក់លើខ្លួនឯងខ្ពស់ ជានារីរឹងមាំ និងមានភាពទាក់ទាញ ។

៥. Kimberley

Kim គឺជាតារាស្រី មានមុខមាត់ស្រស់ស្អាត ប្លែកពីអ្នកដទៃ ជាចំណុចលេចធ្លោផ្ទាល់ខ្លួន ថែមទាំងជានារីម្នាក់ដែលត្រូវគេចាត់ថា មានផ្ទៃមុខស្រស់ស្អាតបែបធម្មជាតិទៀតផង ។ ដូច្នេះហើយ រូបភាពរបស់នាងក៏ត្រូវបានគេនាំយកទៅធ្វើជាគំរូ តាមបណ្តាគ្លីនិកកែសម្ផស្សជាច្រើនផងដែរ ។

៦. Kao Suphatsara

នាងគឺជាតារាសម្តែងវ័យក្មេង ដែលមានទម្រង់មុខរួមបញ្ចូលគ្នានៃពាក្យថាល្អឆើត និងល្អគុណ យ៉ាងសាកសមបំផុត ។ ព្រោះនៅពេលអ្នកសម្លឹងមើលមុខរបស់នាង អ្នកមិនត្រឹមតែឃើញភាពស្រស់ស្អាតតែមួយមុខទេ តែអ្នកនឹងមើលឃើញពីភាពទន់ភ្លន់ ផ្អែមល្ហែមនៅក្នុងនោះដែរ ។

៧. Taew Nataporn

សម្រាប់តារាស្រីរូបនេះ គឺមិនលើកយកមកនិយាយមិនបានទេ ព្រោះនាងត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលទឹកមុខស្រទន់ មានមន្តស្នេហ៍ មិនថាតែបុរសៗទេ សូម្បីនារីៗដូចគ្នា ក៏ស្រឡាញ់ភាពស្រស់ស្អាតរបស់នាងដែរ ។

៨. Poo Praya

ចូលមកដល់តួឯកស្រីកូនកាត់ ដែលមានទេពកោសល្យខ្ពស់ និងមានបុគ្គលិកលក្ខណៈលេចធ្លោក្នុងភាពជាខ្លួនឯង ។ ភាពស្រស់ស្អាតរបស់នាង មានការពេញនិយមខ្លាំងណាស់ ក្នុងចំណោមនារីៗដែលមាន បុគ្គលិកលក្ខណៈស្រដៀងៗតារាស្រីរូបនេះ នោះគឺ ក្លាហាន ហ៊ានអះអាង និងភាពវៃឆ្លាត ។

៩. Mai Davika

សម្រាប់ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ គឺមិនអាចបដិសេធបានទេ ហើយចំណុចដែលលេចធ្លោបំផុតរបស់នាងនោះគឺ ភ្នែកមូល ធំៗ ដ៏ទាក់ទាញ ម្ល៉ោះហើយនៅតាមបណ្តាគ្លីនិកែសម្ផស្សជាច្រើន ដើម្បីយកទម្រង់តាមភ្នែករបស់នាងគឺពេញនិយមណាស់ ។

១០. Bella Ranee

ចំណែកតារាស្រីម្នាក់ យើងក៏មិនអាចខ្វះបានដែរ ព្រោះថាសម្រស់របស់នាងត្រូវបានគេលើកយកមកធ្វើជាគំរូ ក្នុងកែសម្ផស្សមិនតិចដែរនៅតាមបណ្តាគ្លីនិកនានា ៕