តិចច្រលំថាប្អូនរបស់ Mark Prin អីទៅ! Kimberly កាត់សក់ខ្លីស្ទាយថ្មីយ៉ាងសង្ហាអស្ចារ្យអ្វីដែលសំខាន់ Mark បបួលទៅពិនិត្យ…..! មានរូបភាព
ធ្វើអោយហ្វេនៗអ្នកគាំទ្រចំហរមាត់ចំហរភ្នែក ជាមួយម៉ូតសក់ថ្មីរបស់តារាសម្ដែងស្រីស្អាត Kimberly ម្ចាស់ចិត្តរបស់កំលោះរូបសង្ហា Mark Prin ជាមួយស្ទាយថ្មីប្លែកភ្នែកជាមួយម៉ូតសក់ថ្មិដែលមិនធ្លាប់បានឃើញពីមុន ព្រោះជាធម្មតានិងបានឃើញតែស្ទាយសក់វែងរបស់នាងតែប៉ុណ្ណោះ
ដោយថ្មីៗនេះ Kimberly បានផុសរូបភាពស្អាតៗ នៅក្នុង IG ជាមួយម៉ូតសក់សក់ខ្លីបែបបុរសបើមើលពីចំហៀងកាន់តែសង្ហាខ្លាំង ជ្រុងនេះពិតជាស្រស់សង្ហាណាស់
គួអោយខ្នាញ់គូនេះខ្លាំងណាស់ Mark Prin ចូលទៅ comment ថា “ស្អាតៗៗៗៗៗៗ” ហើយនៅផុស story ប្រៀបធៀបរូបជាមួយ Kimberly ហើយសរសេរសារថា “យើងទៅពិនិត្យ DNA ជាមួយគ្នាតើល្អទេចា”
ហើយនៅមានជាច្រើននាក់ទៀតដែលទ្រាំមិនចូល comment បញ្ចេញការយល់ឃើញចំពោះម៉ូតសក់របស់នាង ដោយគ្រប់គ្នាសុទ្ធតែកោតសរសើរថាស្រស់ស្អាត ស្រស់សង្ហាទាំងអស់
អត្ថបទដោយ : នីត្តា