ខ្ពស់សាហាវមែនទែន! តម្លៃខ្លួនក្នុងមួយរឿងរបស់កំពូលតារាសម្តែងស្រីជើងចាស់ Aum Patcharapa បានដល់ទៅខ្ទង់ជិត១០ម៉ឺនដុល្លារឯណោះ!

កំពូលតារាសម្តែងស្រីដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈភាពយន្តថៃ ហើយក៏ជាកំពូលតារាស្រីដែលគ្រងតំណែងតួឯកបានជាច្រើនរហូតមក បើទោះបីជាមានតារាវ័យក្មេងជាច្រើនបានបង្ហាញវត្តមានមកក៏ដោយ។

តារាស្រី Aum Patcharapa កើតនៅថ្ងៃទី៥ ខែធ្នូរ ឆ្នាំ១៩៧៨ នៅក្នុងទីក្រុងបាងកកប្រទេសថៃ ហើយបើមកទល់ឆ្នាំ២០២១​នេះ តារាស្រីជើងចាស់រូបនេះមានអាយុ ៤៣ឆ្នាំហើយ តែរូបសម្រស់និងប្រជាប្រិយភាពរបស់តារាស្រីរូបនេះហាក់មិនបានធ្លាក់ចុះអ្វីនោះទេ។

បើក្រឡេកមកមើលពីតម្លៃខ្លួនរបស់តារាស្រីរូបនេះវិញនៅក្នុងការថតរឿងមួយរឿង នាងអាចទទួលបានតម្លៃខ្លួនប្រមាណ ៣,០០០,០០០ បាត បើគិតទៅជាដុល្លារប្រមាណជិត១០ម៉ឺនដុល្លារទៅហើយបើប្រៀបធៀបជាមួយនឹងតម្លៃខ្លួនរបស់តារាប្រុសស្រីដែលមានប្រជាប្រិយភាពដទៃ៕

After Footer (Active) - damrei Mr1 Zone2