ចេះណាស់កូនម្ដាយ! តួឯកស្រីនាង​ Janie រំភើបខ្លាំងកូនស្រីយកនំខេកមក Surprise ខួបកំណើត….

កើនអាយុរមួយឆ្នាំទៀតហើយ សម្រាប់តារាសម្ដែងស្រីជើងចាស់តួឯកស្រីសម្បុរស្រអែមនាង​ Janie Tienphosuwan ឆ្នាំនេះរូបនាងកាន់តែរំភើបរីករាយក្នុងថ្ងៃឆ្លងខួបកំណើតកក់ក្ដៅជាមួយក្រុមគ្រួសារ ដោយមានកូនស្រីតូចរបស់នាងជាអ្នកកាន់នំខេកមកឲអ្នកម្ដាយ។

គួរបញ្ជាក់ផងដែរថាពេលនេះតួឯកស្រីនាង Janie មានកូនស្រីតូចម្នាក់ហើយ ក្រោយពីរៀបការជាមួយស្វាមីជាម៉ូដែលកាលពីឆ្នាំ២០១៨។ កូនស្រីតូចរបស់ Janie មានឈ្មោះថា Nola ស្រស់ស្អាតគួរឲស្រលាញ់ ថែមនៅតូចទេតែស្ទាយកាច់រាងផុសរូបគឺជាម៉ូដែលដូចឪពុកម្ដាយទៅហើយ។ ក្នុងថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះ ជាថ្ងៃកំណើតរបស់តារាស្រីនាង Janie គម្រប់វ័យ៤០ឆ្នាំ ទាំងស្វាមីនិងកូននៅជូនពរថ្ងៃកំណើតធ្វើឲកាន់តែជាថ្ងៃពិសេសថែមទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ