តាមពិតស្វាមីនិងសង្សារបច្ចុប្បន្នរបស់តារាស្រីប៉ុន្មានរូបនេះ គឺធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រីរួមអាជីពជាមួយគ្នាសោះ!

រឿងរ៉ាវស្នេហារបស់តារាប្រុសស្រីនៅក្នុងវិស័យសិល្បៈថៃ ស្តាប់ហើយដូចជាងរាងវិលវល់បន្តិចហើយព្រោះតែអ្នកបច្ចុប្បន្នសុទ្ធតែធ្លាប់មានទំនាក់ទំនងជាមួយនឹងតារារួមអាជីពកាលពីអតីតកាល។

ចង់ដឹងថាតារាប្រុសស្រីរូបណាខ្លះដែលធ្លាប់មានទំនាក់ទំនងវិលវល់ជាមួយនឹងមិត្តរួមអាជីពខ្លះ សូមចូលមើលនៅខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

១ Bella Campen

មហាជនជាច្រើនច្បាស់ជាបានដឹងហើយថាក្នុងពេលបច្ចុប្បន្ននេះ តារាស្រីរូបនេះគឺជាគូស្នេហ៍របស់តារាប្រុស​ Weir តែកាលពីអតីតកាលគឺលោក Weir បានធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីដ៏មានប្រជាប្រិយភាពមួយរូបគឺនាង Pancake។

២ Aum Patcharapa

ហ្វេនជាច្រើនបានដឹងហើយថាតារាស្រីរូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងលោក​ Note Vises មួយរយៈពេល ហើយក្នុងពេលបច្ចុប្បន្ននេះសេដ្ឋីមួយរូបនេះត្រូវបានគេដឹងថាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីវ័យក្មេងមួយរូបគឺនាង Patricia។

៣ Mew Nittha

គូស្វាមីភរិយាមួយគូគឺកំពុងតែខិតខំថែទាំខ្លួនព្រោះតែជិតបានជួបមុខកូនសំណព្វរបស់ពួកគេហើយ ចំនែកឯលោក Saint គឺធ្លាប់ជាអតីតសង្សាររបស់តារាស្រី Cris Horwang មួយរយៈពេលដែរ។

៤ Taew

រីឯតារាស្រីរូបនេះគឺត្រូវបានមហាជនដឹងថាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងសេដ្ឋីថៃមួយរូបគឺលោក Pranai ហើយសេដ្ឋីរូបនេះក៏ត្រូវបានគេដឹងថាធ្លាប់ជាអតីតសង្សាររបស់តារាស្រីមួយរូបគឺនាង Woosen។

៥ Jooy Warattaya

សម្រាប់តារាស្រីរូបនេះវិញគឺកំពុងតែមានសុភមង្គលជាមួយនឹងស្វាមីគឺលោក DJ Push ហើយមហាជនជាច្រើនក៏បានដឹងហើយថាកាលពីអតីតកាលតារាស្រីរូបនេះធ្លាប់មានទំនាក់ទំនងជាមួយនឹងតារាប្រុសមួយរូបគឺលោក New Wongsakorn ដែលជាមិត្តភក្តិរបស់ DJ Push ផងដែរ៕