ផ្ទះព្រៃដូចអាម៉ាស្សូន! Aum Patcharapa ផុសវីដេអូព្រឺរព្រួចពស់ចូលផ្ទះសួរសុខទុក្ខជាពិសេសដល់បន្ទប់…..! មានវីដេអូ
តារាសម្ដែងស្រីល្បីឈ្មោះក្មេងជាងវ័យ Aum Patcharapa បង្ហាញវីដេអូបុកពោះ ពស់វាចូលក្នុងផ្ទះ ថេកអោយ A Supachai និយាយរឿងពស់តែឥលូវមកមែនទែន
រដូវភ្លៀងបែបនេះជឿថាអ្នកខ្លះច្បាស់ជាបានទទួលភ្ញៀវដែលបានអញ្ជើញរួចមកហើយ ជាក់ស្ដែងយ៉ាងតួឯកស្រី Aum Patcharapa ក៏មិនលើកលែង ព្រោះជួបភ្ញៀវដែលមិនបានអញ្ជើញជាមុនវាចូលផ្ទះមកសួរសុខទុក្ខដូចគ្នា រឿងនេះធ្វើអោយទាំងម្ចាស់ផ្ទះនិងអ្នកមើលវីដេអូព្រឺរសម្បុរគ្រប់គ្នា
ដោយ Aum បានផុស IG story ជារូបភាពពស់យ៉ាងវែងវាចូលមកក្នុងផ្ទះ ព្រមជាមួយនិងសារថេកអោយ A Supachai អ្នកគ្រប់គ្រងផ្ទាល់ខ្លួនថា “Mae Pawn” ថា “ពស់ចូលផ្ទះ ទើបតែសរសេរថាចាំមើលបងពស់ បងពស់ក៏មក Mae Pawn ពិតជាមកមែន”
អត្ថបទដោយ : នីត្តា