យ៉ាងម៉ិចយ៉ាងម៉ាទេ! Taew Nataporn ផុសបង្អួតរូបភាពរ៉ូមែនទិក កើតការសង្ស័យថាប្រជាត្រូវហៃសូ Nai សុំរៀបការហើយ! មានរូបភាព

សូមប្រាប់ថាពេលនេះកម្រិតនៃភាពផ្អែមល្ហែមកើនឡើងរាល់ថ្ងៃ សម្រាប់គូរស្នេហារបស់តារាស្រី Taew Nataporn ជាមួយកំលោះរូបសង្ហាអ្នកជំនួញ Nai Pranai ដែលតាំងតែពីបើកបង្ហាញខ្លួនថាទាក់ទងមើលចិត្តថ្លើមគ្នាក៏តែងតែមានរូបភាពស្វីតៗខ្លួនក្បែរគ្នាជាញឹកញាប់ រហូតដល់អ្នកគាំទ្រនាំគ្នាជម្រុញអោយទាំងពីរឆាប់មានដំណឹងល្អ

ហើយនៅពេលថ្មីៗនេះ (13 កញ្ញា 2021) ដូចជាមានរឿងអោយហ្វេនៗបានភ្នាល់គ្នាទៀតហើយ នៅពេលដែលខាងស្រីបានចេញមកផុសរូបភាពបែបស្នេហាផ្អែមល្ហែមមួយកំណាត់ក្រោមរបស់មនុស្សប្រុសស្រីនៅមាត់សមុទ្រ មើលហើយរ៉ូមែនទិកពិតៗ ថែមទាំងមានឃ្លាទាក់ទងនិងរឿងរ៉ាវស្នេហាថា  “Only in a relationship with Time that space exists” ទើបធ្វើអោយរូបគូមួយសន្លឹកនេះកាន់តែមានអត្ថន័យបន្ថែមទៀត

After Footer (Active) - damrei Mr1 Zone2

រឿងនេះក៏បានធ្វើអោយហ្វេនៗ ជាច្រើនមិនគិតមិនបានថាប្រហែលជាមាន surprise ខាងប្រុសសុំរៀបការឬយ៉ាងណា ហើយក៏មានអ្នកគាំទ្រចូលទៅ comment សួរជាច្រើនតែម្ដង

អត្ថបទដោយ : នីត្តា