ក្រោយពេលសម្រាលកូន Noi Busakorn ទំលាយរឿងរបស់ Mew Nittha ដែលមិនធ្លាប់មានអ្នកណាដឹងសូម្បីតែសាម៉ីខ្លួនក៏មិនធ្លាប់ប្រាប់អ្នកណាពីមុនថា…..! មានវីដេអូ
ទំលាយរឿងរ៉ាវដែលធ្វើអោយអ្នកចាត់ការយ៉ាង Noi Busakorn ដែលត្រូវលាន់មាត់កោតសរសើរក្នុងបណ្ដាញសង្គមតែម្ដង សម្រាប់តារាសម្ដែងស្រីញញឹមស្រស់យ៉ាង Mew Nittha ក្នុងកំឡុងពេលថតរឿងភាគ កែវភ្នែកទី 3 ទើបដឹងថាកំពុងមានផ្ទៃពោះ 3ខែដំបូង ប៉ុន្ដែនាងក៏មិនព្រមប្រាប់អ្នកណាអោយដឹង ទោះបីជាមានអាការៈចាញ់កូនធ្ងន់យ៉ាងណាក៏ដោយ ក៏សុខចិត្តត្រឹមសួររកតែផ្លែស្វាយមកញុំារាល់លើកពេលថត
ដោយខាង Noi Busakorn បានសរសេរជាសារផុសនៅក្នុង Instagram @kun_jun ថា “ចូលរួមត្រេកអរផងណាចា អូន Marin គួអោយខ្នាញ់ណាស់ចា តាមពិតទៅអូន Marin សម្ដែងរឿងភាគ #ភ្នែកទី 3 នៅជាមួយម៉ែ Mew កំឡុងពេលបាន 3ខែ ដោយគ្មានអ្នកណាដឹង អាចនិយាយបានថាម៉ែ Mew ពូកែខ្លាំងណាស់ អត់ធ្មត់ ខ្លាំង ម៉ែ Mew ចាញ់កូនមិនប្រាប់អ្នកណា មានតែស្វាយប៉ុណ្ណោះដែលម៉ែ Mew សួររកគ្រប់ពេលដែលថតរឿង អគុណណាស់អ្នកម៉ាក់ Mew ម៉ែ Pu និងអូន Marin ផងដែរកូន @mewnittha @pujira @saint_kuha”
ក្រោយខាង Mew Nittha ក៏បានចូលទៅ comment ឆ្លើយតបវិញថា “អគុណចាបង Noi” ហើយខាងមិត្តភ័ក្ដទាំងក្នុងនិងក្រៅសិល្បៈរួមទាំងអ្នកគាំទ្រក៏នាំគ្នាចូលរួមសម្ដែងការត្រេកអរនិងកោតសរសើរពីម៉ាក់ៗគ្រប់ៗគ្នា
អត្ថបទដោយ : នីត្តា