ក្រោយសាងគ្រួសាររួមគ្នាអស់រយៈពេលប្រមាណប្រាំពីរឆ្នាំ ពេលនេះតារាប្រុស Vanness Wu បានសម្រេចលែងលះគ្នាជាមួយភរិយាព្រោះហេតុផលនេះ!
តារាប្រុស Vanness Wu ដែលមហាជនភាគច្រើនស្គាល់ថាជាតួអង្គ ម៉ីជូរ កាលពីជំនាន់រឿង F4 ក្នុងឆ្នាំ២០០១ ហើយលោកក៏ជាតារាប្រុសមួយរូបដែលកសាងបានប្រជាប្រិយភាពលេចធ្លោរខ្លាំងនៅក្នុងរង្វង់សិល្បៈចិនមកដល់សព្វថ្ងៃនេះ។
តារាប្រុសដែលជាកូនកាត់តៃវ៉ាន់-អាមេរិករូបនេះត្រូវបានគេធ្លាប់ដឹងថាបានរៀបការជាមួយនឹងអ្នកច្នៃម៉ូតក្នុងត្រកូលអ្នកមានស្តុកស្តមមួយរូបកាលពីឆ្នាំ២០១៣ និងមានកូនមួយរូបជាមួយគ្នា។
ប៉ុន្តែកាលពីថ្មីៗនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអ្នកទាំងពីរកើតមានរឿងចម្រូងចម្រាស់ជាមួយគ្នាដល់ថ្នាក់ឈានដល់កាលលែងលះចែកផ្លូវគ្នា។ ហេតុផលគឺត្រូវបានគេដឹងថា ចំណងស្នេហ៍របស់អ្នកទាំងពីរបានចាប់ផ្តើមរង្គោះរង្គើល និងមានការឈ្លោះទាស់ទែងគ្នាជាច្រើនដែលបណ្តាលអោយមានថ្ងៃត្រូវបែកបាក់គ្នាដូចពេលនេះ៕