ទឹកភ្នែកហូដោយមិនដឹងខ្លួន! អ្នកម៉ាក់វ័យក្មេង Mew Nittha បង្ហាញវីដេអូរំជួលចិត្តមួយ រៀបរាប់រឿងរ៉ាវតាំងពីកូនស្រីចាប់កំណើតក្នុងផ្ទៃដំបូងរហូតដល់ពេលនេះ (មានវីដេអូ)

បន្ទាប់ពីពពោះអស់ជាច្រើនខែកន្លងទៅ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តារាសម្ដែងស្រី Mew Nittha បានសម្រាលកូនស្រីជាទីស្រលាញ់ម្នាក់ ដែលចូលមកបង្កើនបរិយាកាសពោរពេញដោយភាពសប្បាយរីករាយក្នុងគ្រួសារទាំងសងខាង។

អ្នកម្ដាយវ័យក្មេង Mew Nittha បានផ្តល់កំណើតកូនស្រីដំបូងមកមើលពិភពលោកដ៏ស្រស់ស្អាតនេះ ចំណែកស្វាមីហាយសូលោក Saint-Tharaphut Khuhapremkit មានសេចក្ដីត្រេកអរជាខ្លាំង ថែមទាំងបានដាក់ឈ្មោះឲ្យកូនស្រី ថា “Marin”។

After Footer (Active) - damrei Mr1 Zone2

ដោយឡែក ថ្មីៗនេះអ្នកម្ដាយ Mew Nittha បានបង្ហាញនូវឃ្លីបដ៏រំជួលចិត្តមួយដែលមានបំណងចងភ្ជាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងក្នុងរយៈពេល ៩ ខែ ដោយគិតចាប់ពីថ្ងៃដឹងថានាងមានផ្ទៃពោះនឹងក្លាយជាឪពុកម្តាយថ្មីថ្មោង ជាមួយសារខ្លីតែមានន័យបំផុតថា “១២.០៩.២១ តើអ្នកធ្លាប់ស្រលាញ់នរណាម្នាក់ដែលយើងមិនធ្លាប់ស្គាល់ទេ @marin_kuha @saint_kuha”។

បន្ទាប់មកមានមិត្តភក្តិនៅក្នុងឧស្សាហកម្មនិងអ្នកគាំទ្រជាច្រើនបានមកចូលរួមអបអរសាទរដល់តារាស្រី Mew Nittha និង Hiso Saint ជាថ្មីម្តងទៀតហើយនិយាយថា “វាគឺជាឃ្លីបមួយទៀតដែលធ្វើឱ្យទស្សនិកជនរំភើបចិត្តលួចស្រក់ទឹកភ្នែក”។

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ បរទេស