លង់ហើយ! ទៅស្គាល់មុខ និងប្រវត្តិកូនកំលោះម៉ាក់ម៉ាក់ Nicole Theriault ដែលពេលញញឹមម្តងៗ អង្រួនបេះដូងអ្នកគាំទ្រ
គឺជាទាយាទសិល្បករមួយរូបទៀតហើយ ដែលបញ្ចេញពន្លឺពីចម្ងាយ នោះគឺកំលោះ Tigger Ashira កូនប្រុសសំណព្វចិត្តរបស់អ្នកម្តាយទោលដ៏រឹងមាំ Nicole Theriault ដែលឥឡូវនេះ Tigger បានក្លាយបុរសពេញវ័យ មានរោមចិញ្ចើមខ្មៅក្រាស់ មុខស្រឡូនសមសួន ត្រូវចិត្តអ្នកគាំទ្រនៅពេលដែលគាត់ញញឹម មើលទៅមានមន្តស្នេហ៍ញាប់ញ័របេះដូង។
សព្វថ្ងៃ បើទោះបីជាកំលោះរូបនេះមិនសូវបានបង្ហាញមុខ ក្នុងប្រព័ន្ធផ្សព្វផ្សាយញឹកញាប់ក៏ពិតមែន ប៉ុន្តែពេល Tigger បង្ហាញខ្លួនម្តង ផ្អើលអស់ប្រព័ន្ធផ្សព្វផ្សាយមិនតិចទេ ។
ដូច្នេះថ្ងៃនេះ គេហទំព័រសករាជសូមនាំអារម្មណ៍ប្រិយមិត្តទៅមើលប្រវត្តិរបស់ Tigger Achira បន្តិចមើល ថាតើកំលោះសង្ហារូបនេះមានសមត្ថភាព និងសង្ហាកាត់ទៅរកអ្នកណា?
ជីវប្រវត្តិ៖ ឈ្មោះពិតរបស់ Tigger គឺ Ashira Theriault កើតនៅថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ ២០០៥ គឺជាកូនប្រុស របស់ម្តាយទោលឈ្មោះ Nicole Theriault និងឪពុកគឺលោក Meaw Jirasak ។

បច្ចុប្បន្ន Tigger កំពុងសិក្សានៅសាលាអន្តរជាតិមួយ ហើយមុខវិជ្ជាដែលគាត់ចាប់អារម្មណ៍បំផុតរបស់ គឺតន្ត្រីផ្នែកនិងការសម្តែង។
សម្រាប់មហិច្ឆតារបស់ Tigger Ashira គឺចង់ក្លាយជាអ្នកចំរៀងដើរតាមគន្លង idol របស់គាត់គឺឪពុក និងតារាចម្រៀងដ៏ល្បីលើពិភពលោក John Mayer ។

ដូច្នេះហើយគាត់ខិតខំហាត់ទាំងហ្គីតាអគ្គិសនី ស្គរ និងច្រៀងជាប្រចាំ ប៉ុន្តែការវិនិច្ឆ័យលើរូបសម្បតិ្តខ្ពស់ ច្រមុះស្រួច ចិញ្ចើមខ្មៅ ធ្វើឲ្យមានមតិជាច្រើនលើកឡើងថា បើជាតារាបង្ហាញគួរតែរីកចម្រើនខ្លាំង។
យ៉ាងណាមិញ យើងជឿជាក់ថានៅពេលអនាគត យើងប្រាកដជាបានឃើញស្នាដៃល្អពីវិចិត្រករវ័យក្មេងរូបនេះ ប៉ុន្តែឥឡូវនេះសូមទស្សនាភាពស្រស់សង្ហាតារារយៈរូបភាពរបស់កំលោះ Tigger ខាងក្រោមវិញ ៕
ប្រភព៖ Kapook