តើហ្វេនអាចទាយដឹងអត់ថាតារាប្រុសតៃវ៉ាន់ លោក Jimmy Lin មានអាយុប៉ុន្មានហើយក្នុងឆ្នាំនេះ?

នៅក្នុងកំឡុងឆ្នាំ២០០៧ រឿងភាគតៃវ៉ាន់និងរឿងភាគចិនហុងកុងជាច្រើនបានមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយសម្រាប់រឿង “My Lucky Star” ក៏ល្បីមិនធម្មតាដែរកាលពីឆ្នាំនោះ។

ពេលនេះសាកក្រឡេកនិងទាយពីអាយុរបស់តារាប្រុស Jimmy Lin (Lin Chi Ying) វិញម្តងមើល បើយើងមើលតាមរូបសម្រស់របស់គាត់ តើគិតថាគាត់មានអាយុប៉ុន្មានហើយ?

After Footer (Active) - damrei Mr1 Zone2

តាមពិតទៅលោក Jimmy Lin (Lin Chi Ying) ដែលជាតារាសម្តែង និងជាអ្នកប្រឡាំងឡានអាជីពរូបនេះ បានកើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧៤ នៅទីក្រុងតៃប៉ីនៃកោះតៃវ៉ាន់ បច្ចុប្បន្នគឺលោកបានអាយុ៤៧ឆ្នាំ ហើយលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាម៉ូដែលនិងជាតារាសម្តែងស្រីម្នាក់ឈ្មោះ Kelly Chen នៅក្នុងឆ្នាំ២០០៣ មកដល់សព្វថ្ងៃនេះលោកមានកូនប្រុស៣នាក់ដល់គួរអោយស្រឡាញ់៕