កើតមកភ្លាមក៏បង្កើតស្នាមញញឹមដល់គ្រប់គ្នាភ្លាម សម្រាប់អូន Marin កូនស្រីដំបូងរបស់ម៉ាក់ Mew Nittha និងលោកប៉ា Saint បន្ទាប់ពី Mew ទើបតែសម្រាលកូនស្រីកាលពីថ្ងៃទី 12 កញ្ញា កន្លងមក ព្រមទាំងអ្នកម៉ាក់ជ្រើសរើសការសម្រាលតាមបែបធម្មជាតិទៀតផង
ហើយភាពជាលោកប៉ាអ្នកម៉ាក់ថ្មីរបស់អ្នកទាំងពីរក៏ស្រលាញ់និងមោទនភាពចំពោះកូនស្រីខ្លាំងណាស់ ជាពិសេសលោកប៉ា ព្រោះម៉ាក់ៗប្រាប់ថាអូន Marin ពូកែញុំាហើយក៏ពូកែគេងដូចម៉ាក់ ក្រៅពីនិងគឺដូចប៉ាទាំងអស់ ទាំងមុខមាត់ដែលអ្នកណាៗឃើញសុទ្ធតែប្រាប់ថា ពុម្ពតែមួយជាមួយប៉ាៗ
ហើយជាមួយរូបភាពជាក់ស្ដែងដែលលោកប៉ាបីអូន Marin ថតរូប Selfie ប៉ាៗពូកែញញឹមណាស់ ព្រមទាំងសរសេរឃ្លាថា “ខ្ញុំមិនសូវជាងប់ងល់និងកូនស្រីប៉ុន្មានទេបាទ 555”
អត្ថបទដោយ : នីត្តា