ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បើគិតមកទល់និងបច្ចុប្បន្ននេះ រយៈពេលជាងកន្លះឆ្នាំហើយ ដែលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Ploy Chermarn បានបង្ហាញទំនាក់ទំនងស្នេហាជាមួយស្រីដូចគ្នាដែលមានឈ្មោះថា Claudine។
យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះជាថ្ងៃខួបកំណើតគម្រប់៣៩ឆ្នាំរបស់តារាស្រីរូបនេះ គ្រប់គ្នាបានឃើញនាងនិងសង្សារបានជួយឧទ្ធម្ភាគចក្រ ជិះទស្សនាទិដ្ឋិភាពក្នុងទីក្រុម New York និងបង្ហាញសកម្មភាពយ៉ាងសប្បាយរីករាយជាមួយគ្នា ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាព និងវីដេអូដែលនាងបង្ហោះនោះ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរំភើប និងបានជូនពរនាងក្នុងថ្ងៃកំណើតនេះជាច្រើនទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី