កាន់តែស្រស់ស្អាត Min Phichaya ទាំងរូបភាពទាំង caption អង្រួនបេះដូងកំលោះៗពេញប្រទេសហើយ! មានរូបភាព

អាចនិយាយបានថាជាពេលដែលត្រូវដោះលែងរាងកាយនិងចិត្តរបស់តារាសម្ដែងស្រី Min Phichaya ក៏អាចថាបានព្រោះតាំងតែប្រកាសចែកផ្លូវគ្នាជាមួយសង្សានិងនៅទំនេរសារជាថ្មី និងមិនទាន់មានអ្នកណាមកចាក់សោរបេះដូងម្ដងទៀត ទើបសុំទៅដើរលេងសម្រាកលំហែរសប្បាយៗខ្លះ មុននេះ Min បានសាងភាពរោលរាលរហូតធ្វើអោយ IG ក្ដៅចង់ឆេះព្រោះគ្រប់គ្នាមិនធ្លាប់បានឃើញនាងនៅក្នុងស្ទាយនេះប៉ុន្មានទេផុសរូបដ៏សែនរោលរាលដុតបេះដូងជាមួយនិងឈុតប៊ីគីនី

ជាក់ស្ដែង Min បានធ្វើអោយបេះដូងគ្រប់គ្នាញាប់ញ័រម្ដងទៀត ជាមួយនិងឈុតដៃតូចពណ៌សបង្ហាញផ្នែកខាងលើយ៉ាងស៊ិចស៊ី បង្ហាញស្បែកសខ្ចីម៉តរលោងគ្មានស្នាម ដែលមកព្រមជាមួយនិងឃ្លាមិនធម្មតាថា “ថាឡានវាទូលាយ ព្រោះតែអ្នកនៅក្បែរខ្លួនមិនទាន់មាន” ឬជា “គួអោយស្រលាញ់បែបនេះ មិនមានលក់នៅក្នុងហាងទេណា” មិត្តភ័ក្ដអ្នកគាំទ្រនាំគ្នាចុចឡាយអោយព្រោងព្រាតនិងបង្អាប់លាន់តែម្ដង

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថា single ហើយពិតជាមិនធម្មតាមែន….ចាប់ពីពេលនេះទៅត្រូវតែតាមដានមើលហើយថាតើនិងមានបុរសសង្ហារូបណានិងមកចាក់សោរបេះដូងរបស់នាងបាន

អត្ថបទដោយ : នីត្តា