មានកូនមិនមែនជារឿងងាយស្រួលទេ! Yadthip ក្រោយពីសម្រាលកូនបាន 19ថ្ងៃស្រកអស់ 8គីឡូហត់ខ្លាំងតែ….! មានរូបភាព

ធ្វើអោយអ្នកម៉ាក់ដៃថ្មីយ៉ាង Yadthip Ratchapal ដល់ថ្នាក់ប្រាប់ថា ហត់ប៉ុន្ដែមានក្ដីសុខបំផុត វាបែបនេះសោះ ក្រោយពីសម្រាលកូនស្រីអូន Maya បាន 19ថ្ងៃ អ្នកម៉ាក់ក៏ត្រូវមើលថែកូនដោយខ្លួនឯង ស្ទើរតែមិនមានពេលវេលាគេង ហើយទម្ងន់ក៏ស្រកអស់លឿនខ្លាំងណាស់ ស្រកអស់ដល់ទៅ 8គីឡូ ដោយនាងបានចេញមកផុសសារថា

“19ថ្ងៃហើយដែលញញឹមអោយគ្នា កូនប៉េងបោះតូច ហត់តែមានក្ដីសុខបំផុតវាចឹងសោះ 19ថ្ងៃ បាត់អស់ 8គីឡូរបស់ម៉ាក់ ដោយសារក្ដីស្រលាញ់និងគេងបានតិចតូច”

After Footer (Active) - damrei Mr1 Zone2

រឿងនេះអ្នកម៉ាក់បង្ហាញក្បាលពោះអោយឃើញតិចៗ អ្នកម៉ាក់កូនមួយស្គមលឿនមែនក្រោយសម្រាល ហើយនៅបង្ហាញរូបភាពកូនស្រីដ៏គួអោយស្រលាញ់ អោយមើលអូន Maya សក់ខ្មៅក្រិបតែម្ដងហើយ ហើយចេះលេងទឹកមុខទៀត ពិតជាគួអោយខ្នាញ់ខ្លាំងណាស់ អ្នកម៉ាក់ក៏ស្រស់ស្អាត កូនក៏គួអោយស្រលាញ់

អត្ថបទដោយ : នីត្តា