កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង សួស វីហ្សា និងស្វាមី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងលួចច្រណែនអ្នកនាង នៅពេលឃើញអ្នកនាងជះលុយជា១០មុឺនដុល្លារទិញឈុតគ្រឿងអលង្ការពេជ្រ មើលទៅពិតជាស្រស់ស្អាតកប់តែម្ដង។
យ៉ាងណាមិញ ទើបតែទិញគ្រឿងអលង្ការនេះមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ស្វាមីអ្នកនាងលោក ថមមី បានបង្ហោះរូបភាពក៏ដូចភ្ជាប់ជាមួយសារ បង្ហាញអំពីផ្ទះដែលអ្នកនាងនិងលោកទើបតែទិញប៉ុន្មានខ្នងទៀត ឃើញហើយពិតជាញាក់សាច់ខ្លាំងតែម្ដង។
ក្នុងនោះលោកបានរៀបរាប់ថា៖
«ហេងហេង ថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោលបុរីឡេងណាវាត្រាផ្លូវជាតិលេខ៦A អោយព្រះនាងតូច ( Jenny ថង សាម៉ូលីណា ) សម្រាប់ជាការដូខែក្រោយ 09.10.2021 កូនស្រីពួកយើងខ្ញ៉ំអាយុ 1ខួបតែម៉ែប្រពន្ធហ្នឹងគឺចឹងម៉ង ទាម៉ែអាទាឪអាទាយាយអាទាតាអាទា ទៀតហើយទាបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញ៉ំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗ អើយ អំបិលហើយលើកនេះ»
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរតារាចម្រៀងស្រីរូបនេះ និងស្វាមីដែលខិតខំប្រឹងប្រែងរកលុយ និងសម្រេចបំណងប្រាថ្នាទិញអ្វីៗជាច្រើនដែលខ្លួនចង់បាន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី