ចែកផ្លូវគ្នា តែទួនាទីជាឪពុកម្ដាយមិនចោលទេ អតីតគូស្នេហ៍តារា Newclear និង Petchjah ថតរូបជុំគ្រួសារ!!

យ៉ាងណាក៏មិនភ្លេចទួនាទីជាឪពុកម្ដាយនោះឡើយ! អតីតគូស្នេហ៍តារាល្បីឈ្មោះគូរបស់តារាស្រីនាង Newclear Hansa និងឌីជេប្រុសលោក Petchjah Wichian ចូលរួមថតរូបជួបជុំក្រុមគ្រួសារយ៉ាងកក់ក្ដៅឲកូនប្រុស។

ដោយលោក Petchjah និង Newclear កាលពីប៉ុន្មានខែកន្លងមកនេះបានមានពត៌មានលេចលឺពីភាពរកាំរកូសក្នុងគ្រួសារនិងឈានដល់ការចែកផ្លូវគ្នា បញ្ចប់ជីវិតអាពាហ៍ពិពាហ៍ក្រោយរៀបការនឹងគ្នាមកតាំងពីឆ្នាំ២០១៧។ យ៉ាងណាក៏ដោយទោះជាទំនាក់ទំនងស្នេហ៍មិនដូចមុន តែអ្នកទាំងពីរក៏មិនភ្លេចទួនាទីខ្លួនឯងជាឪពុកម្ដាយផងដែរ ព្រោះបានមួយកូនប្រុសម្នាក់ជាមួយគ្នាហើយ។ តារាទាំងពីរបានជួយគ្នាមើលថែទាំកូនប្រុសយ៉ាងល្អមិនឲបាត់ភាពកក់ក្ដៅ និងចូលរួមកម្មវិធីផ្សេងៗក្នុងគ្រួសារឲកូនបានជួបជុំផងដែរ។ ហើយនាពេលថ្មីៗនេះក្រុមគ្រួសាររបស់តារាស្រីនាង Newclear បានថតរូបជុំគ្នាក្នុងថ្ងៃកំណើតអ្នកម្ដាយ ហើយក៏មានលោក Petchjah ្មកចូលរួមរូប Family ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ