តារាស្រីនាង Fon និង Pearwah បានយុត្ដិធម៌ ប៉ូលីសរកឃើញនិងចាប់បានអ្នកបង្ហោះក្លីបប្ដូរសម្លៀកបំពាក់….

ចាប់បានហើយ! ប៉ូលីសថៃបានរកឃើញជនប្រព្រឹត្ដិករណីតារាស្រីទាំងពីរដួងបានទៅដាក់ពាក្យបណ្ដឹង មានអ្នកលួចថតរូបនាងហើយយកទៅបង្ហោះលក់ក្នុងវេបសាយមិនសមរម្យ។

ដោយតារាស្រីទាំងពីរដួងដែលបានទៅដាក់ពាក្យបណ្ដឹងរឿងនេះមានតារាចម្រៀងនាង Pearwah Nichaphat និងតារាសម្ដែងស្រីនាង Fon Sananthachat។ ក្រោយអ្នកទាំងពីរបានឃើញក្លីបវីដេអូរបស់ខ្លួនឯងបង្ហោះលក់ក្នុងអនឡាញ ក្នុងវីដេអូជាក្លីបដែលពួកនាងត្រូវបានគេលួចថតខណះពេលកំពុងផ្លាស់ប្ដូរសម្លៀកបំពាក់ក្នុងបន្ទប់មុនឡើងឆាកចូលរួមកម្មវិធី។ ពេលនេះចាប់បានអ្នកដែលបង្ហោះក្លីបវីដេអូនេះមុនគេហើយគឺជាម្ចាស់ផេកប្រូក្រាមVK អាចនឹងត្រូវដាក់ទោសជាប់គុក៣ឆ្នាំពិន័យជាប្រាក់៦០០០០បាត ពីបទផ្សព្វផ្សាយរឿងអាណាចា។ ហើយតារាស្រីនាង Pearwah បង្ហោះសារប្រាប់ឲដឹងទៀតផងដែរថា សម្រាប់អ្នកដែលមានវីដេអូនេះនាងសុំឲលុបហើយបើយកមកបង្ហោះផ្សព្វផ្សាយទៀតនាងនឹងប្ដឹងឲច្បាប់ដោះស្រាយចាត់ការឲដល់ទៅបំផុត ហើយជាចុងក្រោយនាងសូមកុំឲរឿងនេះតារាស្រីផ្សេងៗទៀតនិងឲមិត្តនារីៗប្រយ័ត្នឲបានច្រើនជាងមុនផងដែរ។

Fon Sananthachat

Pearwah Nichaphat

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ