តារាក៏មានតារាក្នុងដួងចិត្តដែរ! តួឯកស្រីនាង Taew តុបតែងខ្លួនឲក្លាយជាអាយដលដែលខ្លួនពេញចិត្ត!!

ជាតារាក៏មានតារាស្រីក្នុងដួងចិត្តតាមគាំទ្រដែរ តួឯកស្រីល្បីឈ្មោះក្នុងរឿងភាគថៃនាង Taew Natapohn បង្ហាញការស្រលាញ់ពេញចិត្តគាំទ្រចំពោះ Lisa Blackpink ទុកជាអាយដលក្នុងដួងចិត្ត។

ដោយ Lisa សមាជិកក្រុម  Blackpink គឺជាអាយដលស្រីជនជាតិថៃដែលបានប្រឡូកក្លាយជាអ្នកចម្រៀងនៅប្រទេសកូរ៉េខាងត្បូងនិងមានឈ្មោះល្បីក្នុងបណ្ដាប្រទេសជាច្រើនទៀត។ ថ្មីៗនេះរូបនាងបានចេញបទចម្រៀងSolo របស់ខ្លួនមានចំណងជើងថា Lalisa ធ្វើឲមានអ្នកស្ដាប់និងរាំតាមជាច្រើន។ ចំណែកតារាស្រីនាង Taew វិញពេលឃើញអាយដលក្នុងដួងចិត្តចេញបទចម្រៀងបទនេះ ក៏បានបង្ហាញគាំទ្រជាមួយការរាំនិងតុបតែងកាយតាមផងដែរ។ តោះមកមើលវីដេអូនិងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ