Grace Kanklao ត្រលប់សារជាថ្មីម្ដងទៀតជាមួយនិងឈុតប៊ីគីនីក្នុងរយៈពេល 5ខែដែលបានបាត់មុខរាងឡូយជាងមុនទៅទៀត! មានវីដេអូ

លេខមួយរឿងសម្រស់សម្បុរស្បែកស្អាតស្រាប់ទៅហើយ សម្រាប់តារាសម្ដែងស្រី Grace Kanklao អាចនិយាយបានថា Hot គ្រប់ពេលតែម្ដង ដែល Grace វិចបង្វិចទៅដើរលេងនៅសមុទ្រ ចំនួនអ្នកឡាយកើតឡើងច្រើនភ្លាមៗ ព្រោះទាំងមនុស្សប្រុសមនុស្សស្រីដែលបានឃើញសុទ្ធតែគ្មានពាក្យអធិប្បាយចំពោះរូបរាងដ៏ស្អាតរបស់នាង

យ៉ាងជាក់ស្ដែងដែល Grace ផុសរូបនៅក្នុង Instagram ជារូបថតដើរលេងនៅសមុទ្រនៅកោះ ភីភី ស្អាតទាំងមនុស្សស្អាតទេសភាពពិតៗ បានមើលទាំងភាពស្រស់ស្អាតរបស់ផ្ទៃសមុទ្រថៃហើយនិងសម្រស់ដ៏ស្រស់ស្អាតរបស់សាម៉ីខ្លួនផងដែរមានទាំងរូបស្ងៀមនិងវីដេអូ រូបដែលនាងស្លៀកប៊ីគិនីពណ៌ស្រទន់បង្អួតរាងដ៏សែនស៊ិចស៊ីក្នុងស្ទាយស្អាតៗ និងវីដេអូដែលកំពុងហែលទឹកសមុទ្រ

After Footer (Active) - damrei Mr1 Zone2

ដោយនាងបានផុសរូបភាពអោយឃើញច្បាស់ៗម្ដងទៀត ព្រមទាំងប្រាប់ថាជារូបភាពដំណើរកំសាន្ដ 5ខែមុន ក្រោយពីមានអ្នកសួរជាច្រើន ដោយនាងប្រាប់

“សួស្ដី!! ពីភាពស្រស់ស្រាយនាពេលព្រឹកព្រលឹមថ្ងៃច័ន្ទចា គឺថា DM+comments ច្រើនណាស់ថារូបនេះវាយ៉ាងវិញ ហេតុអ្វីពេលនេះទៅដើរលេង PP បានៗៗៗ #មិនមែនទេណាចា #រូបនិងតាំងតែពី 5ខែមុន #ទើបតែមានអារម្មណ៍ចង់ផុសចា #រឿងពិតសាច់ជ្រូកអាំង!! #hello #tb”

អត្ថបទដោយ : នីត្តា