ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ទោះបីជាតារាសម្ដែងថៃលោក Push និង Jooy រៀបការកសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំហើយក៏ពិតមែន តែអ្នកទាំងពីរនៅមិនទាន់មានចំណងដៃកូនម្នាក់នោះទេ។
យ៉ាងណាមិញរឿងនេះអ្នកទាំងពីរក៏បានធ្លាប់បានទៅពិគ្រោះជាមួយគ្រូពេទ្យជាច្រើនដងផងដែរ តែនៅតែគ្មានប្រសិទ្ធិភាពនោះទេ ហើយកាលពីពេលថ្មីៗនេះអ្នកទាំងពីរក៏បានចូលរួមក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍មួយ និងបានរៀបរាប់ទាំងទឹកភ្នែកថា អ្នកទាំងពីរធ្លាប់យំ៣ដងហើយ នៅពេលគិតថាខ្លួនមិនអាចមានកូនបាន។
តែទោះបីជាយ៉ាងណាប្ដីប្រពន្ធមួយគូនេះតែងតែលើកទឹកចិត្តគ្នា ជាពិសេសនោះគឺខិតខំថែរក្សាសុខភាព ព្រមជាមួយអាហារបំប៉ន ហើយអ្នកទាំងពីរក៏និងសង្ឃឹមថាថ្ងៃណាមួយក្ដីប្រាថ្នានិងបានសម្រេចផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី