Baifern Pimchanok គ្រាន់តែផុសរូបមួយសន្លឹកនេះភ្លាមអ្នកបណ្ដាញសង្គមនាំគ្នាចុចអោយបេះដូងព្រោងព្រាតព្រោះតែ….! មានរូបភាព
ជាប់ឈ្មោះជានារីស្រស់ស្អាតនិងស្រស់ស្រាយសម្រាប់ហ្វេនៗគ្រប់ពេលរួចទៅហើយ សម្រប់ Baifern Pimchanok មិនថាជាវ័យចំណាស់ក្នុងរឿង រឿងស្នេហា ឬក៏វ័យទំទង ពេលនេះអាចនិយាយបានថានាងជានារីដែលញញឹមហើយធ្វើអោយផែនដីឈប់វិលបាន
ហើយក្រៅពីស្នាមញញឹមដ៏ស្រស់ស្រាយរបស់សាម៉ីខ្លួនហើយ រឿងការតុបតែងខ្លួនមិនថាជាការតែងស្ទាយណាក៏ទទួលបាន មិនថាជានារីស៊ិចស៊ី នារីសុភាពទន់ភ្លន់ ជាពិសេសស្ទាយនារីស្រស់ស្រាយដែលមើលហើយដូចជាត្រូវចិត្តអ្នកគាំទ្របំផុត មិនថាសាម៉ីខ្លួនផុសប៉ុន្មានដងក៏ចំនួនឡាយមិនដែលធ្លាក់ចុះសោះឡើយ
យ៉ាងជាក់ស្ដែង Baifern ក៏បានផុសមួយសន្លឹកដែលមើលទៅស្រស់ស្អាតទាក់ភ្នែក ស្រទន់ត្រជាក់ចិត្ត និងទាក់ទញធ្វើអោយហ្វេនៗចុចឡាយអោយមិនខ្ជិលនៅក្នុង IG @baifernbah ជាមួយស្ទាយអាវដៃតូចបង្ហាញអោយឃើញផ្នែកខាងលើបែបស៊ិចស៊ីតិចៗ មកព្រមជាមួយនិងស្នាមញញឹមអស់ពីចិត្ត
អត្ថបទដោយ : នីត្តា