គូនេះយ៉ាងណាដែរ? តួឯកប្រុសលោក Tonoចាប់ដៃគូជាមួយRichy ក្នុងរឿងបែបអភិនិហា(មានវីដេអូ)

គូនេះសមគ្នាយ៉ាងណាដែរ? ដៃគូតារាទើបតែប៉ះគ្នាដំបូងក្នុងរឿងភាគថៃគូរបស់លោក Tono Pakin និងតារាស្រីនាង Richy Oranate D.caballes នឹងមកសម្ដែងរួមគ្នាក្នុងរឿងភាគថ្មីជាតួឯកប្រុសស្រី។

ដោយរឿងភាគថ្មីដែលទាំងគូសម្ដែងត្រៀមនឹងចាក់បញ្ចាំងមួយនេះមានចំណងជើងថា พระจันทร์แดง The Blood Moon ជារឿងភាគដែលឡាយឡំនឹងអភិនិហាជំនឿរបស់នៅតំបន់ភ្នំនិងមានឈុតឆាកស្នេហារ៉ូមែនទិករបស់ក្រមុំមកពីទីក្រុងជាមួយកំលោះស្រុកភ្នំ អាថ៌កំបាំងទាំងឡាយនឹងលាតត្រដាងនៅថ្ងៃព្រះច័ន្ទពណ៌ឈាម។ តោះមកមើលឈុតឆាកវីដេអូខ្លីគូរបស់ Tono និង Richy ឃើញខ្លីៗក៏ដឹងថាសមគ្នាដែរ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ