Taew Nataporn ចូលផ្ទះបាយធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់តែឆ្ងាញ់ឬអត់ចាំមើល comment របស់ហៃសូ Pranai !! មានវីដេអូ

ដោយមុននេះតារាសម្ដែងស្រី Taew Nataporn ផុសរូបភាពរ៉ូមែនទិចឡើងធ្វើអោយគ្រប់គ្នាដែលបានឃើញលួចគិតថា ប្រហែលជាម្ចាស់ចិត្តយ៉ាងលោកហៃសូ Pranai លុតជង្គុងសុំរៀបការហើយ សរុបមកនៅមិនទាន់មានរូបភាពនិងនោះទេ ប៉ុន្ដែនៅតែមានសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនេះហើយ អាចនិយាយថាបើនៅយូរទៀតក៏វាមិនខុសដែរ

យ៉ាងសកម្មភាពជាក់ស្ដែងដែល Taew បានផុសកាន់ចានម្ហូបយ៉ាងធំនិងគួអោយចង់ញុំា បង្ហាញមន្ដស្នេហ៍ហើយនិងភាពជាស្រ្ដីកាន់តែច្រើនឡើងជាងមុន  ចង់អួតថាមួយចាននេះជាស្នាដៃរបស់នាង ព្រមមកជាមួយនិងឃ្លាថា “យូរៗទើបបានធ្វើម្ហូបម្ដងហើយឆ្ងាញ់!!….ធ្វើត្រឹមតែទឹកជ្រលក់សាឡាត់និងឯង ចាំមើលបូកបញ្ចូលជាមួយបន្លែទៀតសិន #proudofmyself @pranaip”

After Footer (Active) - damrei Mr1 Zone2

ហើយក៏មានថេកឈ្មោះយ៉ាងច្បាស់លាស់ថាហៃសូ Pranai ជាអ្នកថតរូបអោយខ្លួ​ន ហើយនៅមានការធានារសជាតិឆ្ងាញ់ពីសង្សាទៀតតាមរយៈការ comment ដោយការអោយរូបបេះដូងទះដៃនិងរូបញញឹមទៀតផង សង្ស័យថាសាឡាត់មួយចាននេះច្បាស់ជាផ្អែមជាងស្ករហើយមើលទៅ

អត្ថបទដោយ : នីត្តា