ម្នាក់ម៉្យាងទេ ស៊ីន យូប៊ីន ស្រស់ស្អាតមិនចាញ់តារាថៃកូនកាត់ Mai Davikahទេ ពេលលេងស្ទាយ៍ស្រដៀងគ្នា (មានរូបភាព)
កម្សាន្ត៖ តារាសម្ដែងលំដាប់កំពូលប្រចាំប្រទេសកម្ពុជា ស៊ីន យូប៊ីន ជាតារាស្រីដែលមានទេពកោសល្យផ្នែកសិល្បៈជាច្រើន នាងមានជំនាញជាតារាសម្ដែង និង ជាតារាបង្ហាញម៉ូតយ៉ាងស្ទាត់ជំនាញផងដែរ។ ជាពិសេស យូប៊ីន មិនត្រឹមតែមានទេពកោសល្យសិល្បៈនោះទេ នាងថែមទាំងមានសម្រស់ស្អាតសាកសមជាតួឯកស្រីក្នុងដួងចិត្តមហាជន។
តួឯកស្រីរូបនេះ គឺមានសម្រស់កូនខ្មែរពិតៗ មិនចាញ់កូនកាត់បរទេសនោះទេ នាងតែងតែទទួលការស្រលាញ់គាំទ្រពីសំណាក់មហាជនជានិច្ច ។ ក្រៅពីការសម្ដែងនិងបង្ហាញម៉ូត យូប៊ីន មានចំណូលចំណូលចិត្តថតរូប ស្អាតៗ មានមន្ដស្នេហ៍ទាក់ទាញគ្រប់ប៉ុស្តិ៍តែម្ដង។
មហាជនមានការចាប់អារម្មណ៍និងសរសើសម្រស់តារាស្រីរូបនេះជាខ្លាំង បន្ទាប់ពីគេបានយករូបថតរបស់ ស៊ីន យូប៊ីន ទៅប្រៀបធៀបជាមួយតារាស្រីថៃកូនកាត់ ម៉ៃ ដាវីកា ។ នៅក្នុងស្ទាយ៍ថតដូចគ្នា ហ្វេនៗឃើញថា សម្រស់តារាខ្មែរយើង ទាក់ទាញមិនចាញ់គេនោះឡើយ ជាពិសេសមានភាពលេចធ្លោគ្រប់ស្ទាយ៍តែម្ដង៕
ដើម្បីអោយជ្រាបកាន់តែច្បាស់តោះទៅទស្សនានូវរូបភាព ដែលមានដូចខាងក្រោម៖