តារាប្រុសលោក Pete Thongchua​និងភរិយាមានស្នាមញញឹមជាថ្មី ក្រោយកូនប្រុសអាចដើរបានឡើងវិញ!!

តារាសម្ដែងប្រុសលោក Pete Thongchua និងភរិយាមានស្នាមញញឹមជាថ្មី ក្រោយឃើញកូនប្រុសរបស់ខ្លួនអាចដើរបានត្រង់ឡើងវិញហើយ។

ដោយកាលពីប៉ុន្មានខែមុននេះកូនប្រុសពៅរបស់លោក Pete Thongchua បានមានរបួសត្រង់ឆ្អឺងចង្កេះត្រូវរក្សាព្យាបាលនៅមន្ទីពេទ្យ ទាំងលោក Pete និងភរិយាសុទ្ធតែមានការបារម្មណ៍ការដើរឲបានត្រង់របស់កូននៅថ្ងៃអនាគត។ ថ្ងៃនេះអ្នកទាំងពីរបានធូរទ្រូងសប្បាយចិត្តជាថ្មី ក្រោយឃើញកូនហាត់ដើរហើយក៏ដើរបានត្រង់ខ្លួនឡើងវិញ នៅតែរង់ចាំពេលវេលាឲជាសះស្បើយល្អថែមទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ