កក្រើកទៀតហើយ! តារាស្រីថ្ពាល់ខួច Patricia Good នឹងចាប់ដៃគូសម្ដែងជាមួយបុរសអាថ៌កំបាំងម្នាក់នេះ នៅក្នុងរឿង “The Best of Hearts”

បន្ទាប់ពីតួឯកស្រីស្រស់ស្អាតនាង Patricia Good បានធ្វើការបង្ហោះរូបភាពជាមួយបុរសអាថ៌កំបាំងម្នាក់នៅលើ IG របស់នាងផ្ទាល់ @patriciagood អមសារមួយថា “អ្នកគឺជាមនុស្សដែលមានបេះដូងដ៏ល្អបំផុត #YouTouchedMyHeart”​ ភ្លាមៗបានធ្វើឲ្យបណ្តាលអ្នកគាំទ្រមួយចំនួនមានការសង្ស័ួយ ដោយចាប់ផ្ដើមស៊ើបអង្កេតស្វែងរកហើយសួរថា “តើគាត់ជាអ្នកណា” ។

មិនយូរប៉ុន្មាន ក៏មានព័ត៌មានលេចធ្លាយថា រូបភាពខាងលើគឺបានមកពីការថតរឿងដ៏ល្បីមួយក្នុងប្រទេសថៃ “The Best of Hearts” នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់អ្នករៀបចំកម្មវិធី Hong Thananithi នៃក្រុមហ៊ុន Six Siew Co., Ltd ។

តារាសម្ដែងស្រីនាង Patricia Good ត្រូវបានចាប់ដៃគូជាមួយវីរបុរសវ័យក្មេងអាថ៌កំបាំងម្នាក់ ដែលមកបង្កើតឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងរឿង “The Best of Hearts” ដែលជារឿងប្រភេទបែបមនោសញ្ចេតនាបំផុត។ មិនតែប៉ុណ្ណោះ តារាសម្តែងរូបនេះមានទេពកោសល្យជាច្រើនទៀតផងដែរ។ បន្ទាប់មកក៏មានសំនួរសួរថា តើជា “Put Putthichai” ឬអត់?៕

ប្រភព៖ បរទេស