បើមិនប្លែកមិនបាច់ហៅ Aum ទេ! Aum Patcharapa ប្ដូរស្ទាយជានារីសក់ខ្លីស្អាតដូចក្មេងស្រីអាយុ 16ឆ្នាំសូម្បីតែ caption ក៏ដុតមិនធម្មតាសុទ្ធតែថា….! មានរូបភាព
ប្រលូកក្នុងវិស័យសិល្បៈមកជាយូរហើយ ប៉ុន្ដែឃើញសុំាភ្នែកនិងតារាស៊ិចស៊ីប្រចាំប្រទេសយ៉ាង Aum Patcharapa ស្អាតតែក្នុងស្ទើលសក់វែងប៉ុណ្ណោះ ស្ទើរតែអាចនិយាយបានថាភាគតិចណាស់ដែលឃើញនាងប្ដូរម៉ូតសក់
ដូចរូបភាពជាក់ស្ដែងដែលឃើញ Aum ផុសបានធ្វើអោយមានការភ្ញាក់ផ្អើលនិងប្លែកភ្នែកជាខ្លាំង ដល់ថ្នាក់គ្រប់គ្នាគិតថាជាតារាទើបនិងចូលថ្មីហើយមើលទៅ ជាពិសេស caption ដុតនារីៗជាច្រើនថា “ហៅអូនទៅចា”
នៅខាងក្រោមផុសរបស់ Aum មានទាំងអ្នកក្នុងនិងក្រៅសិល្បៈរួមទាំងអ្នកគាំទ្រចូលទៅ comment សរសើរពីសម្រស់និងស្ទាយសក់ថ្មីរបស់នាងពេញទឹកពេញដីព្រមទាំងប្រាប់ថាយល់ព្រមនិងហៅអូនហើយ
អត្ថបទដោយ : នីត្តា