ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់សំបូរប្រជាប្រិយភាពអ្នកនាង គ្រត ដែលបច្ចុប្បន្ននេះអ្នកនាងហាក់បីដូចជាឃ្លាតឆ្ងាយពីសិល្បៈហើយ ព្រោះតែរវល់និងការងារផ្ទាល់ខ្លួន ក៏ដូចជាប្រើពេលឯកជនសម្រាប់ក្រុមគ្រួសារផងដែរ។
យ៉ាងណាមិញថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបានចាប់អារម្មណ៍ នៅពេលឃើញអ្នកនាងបង្ហោះរូបភាពជុំគ្រួសារ ក្នុងនោះក៏មានកូនស្រីពៅ ដែលមានសម្រស់ស្រស់ស្អាត កាត់ទៅម្ដាយ មុខមើលទៅឡើងដូចគ្នាខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនពោលពាក្យថា បើអ្នកណាមិនធ្លាប់ឃើញអ្នកនាង គ្រត កាលពីក្មេង អាចមើលមុខកូនស្រីពៅបាន ព្រោះមុខអ្នកទាំងពីរពិតជាដូចគ្នាណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី