ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលអ្នកម្ដាយតារាចម្រៀង ឆន សុវណ្ណរាជ ចែកឋានទៅ លោកតែងតែបង្ហាញអារម្មណ៍សោកស្ដាយ និងនឹករលឹកទៅកាន់អ្នកម្ដាយជាញឹកញាប់ផងដែរ។
យ៉ាងណាមិញ នាថ្ងៃកាន់បិណ្ឌ១នេះ លោកក៏បានរៀបចំចង្ហាន់ទៅវត្ត ហើយក្នុងនោះលោកក៏បានពោលពាក្យទៅកាន់ម្ដាយជាទីស្រលាញ់របស់ខ្លួនយ៉ាងដូច្នេះថា៖
«វេនកាន់បិណ្ឌ បិណ្ឌ១នៅវត្តភ្នំប្រសិទ្ធក្រោម រាល់ឆ្នាំធ្វើបុណ្យនៅទីនេះជាមួយម៉ាក់ តែឆ្នាំនេះម៉ាក់ទៅបានសុខហើយ🙏ចឹងឆ្នាំនេះកូនចៅជាអ្នកកាន់ម្តងវេណម្តង🙏 សូមកុសលផលបុណ្យទាំងអស់ឧទិសជូនដល់អ្នកម្តាយលីសុខានឹងញាត្តិការដែលបានចែកឋានទៅ🙏 ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា🙏»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាស្រណោះ និងសរសើរទឹកចិត្តកត្តញ្ញូរបស់តារាប្រុសរូបនេះ ដែលតែងតែរំលឹកពីម្ដាយជានិច្ច ទោះបីគាត់លែងនៅក្បែរខ្លួនក៏ដោយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី