ស្កឹមស្កៃសមឋានៈ! តោះទៅមើលផ្ទះតម្លៃរាប់លានរបស់ លោក Tao Sethapong ពិតជាគួរឲ្យចង់រស់នៅណាស់ (មានវីដេអូ)

ជាតារាប្រុសមួយរូបទៀតហើយ ទាំងសង្ហារនិងមានទេពកោសល្យខ្ពស់ សម្រាប់លោក Tao Sethapong Pew ឬ Tao AF ដែលថ្មីៗនេះបានផ្តល់រង្វាន់ដល់ខ្លួនឯង ជាមួយនឹងផ្ទះធំតម្លៃជាង ៣០ លានបាត (ជិត ៩ សែនដុល្លារ) ។

កាលពីថ្មីៗនេះ កំលោះ Tao បានបង្ហាញឃ្លីបមួយ ដែលមានចំណងជើងថា តាម Tao HOME TOUR ដោយលោកបាននាំទស្សនិកជនទៅមើលផ្ទះថ្មី ដែលស្ទើរតែរួចរាល់ ១០០% ហើយ។

ក្នុងនោះ លោក Tao បានចូលមកពិនិត្យខុសត្រូវមុនពេលផ្លាស់ចូលទៅនៅ តែលើកនេះក៏មានបញ្ហាកើតឡើងជាច្រើនចំណុច ធ្វើឲ្យលោកស្ទើរខ្យល់ចាប់ក្នុងការដោះស្រាយ ជាពិសេសផ្ទះបាយកំពុងជ្រាបទឹក ។

ចង់ដឹងថាតើផ្ទះតម្លៃ ៣០ លានបាតរបស់លោក Tao នឹងស្រស់ស្អាតប៉ុណ្ណា តោះទៅមើលទាំងអស់គ្នា ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube