តួឯកប្រុសលោក Great ញញឹមអៀនៗក្រោយតារាស្រីដួងនេះសារភាពត្រង់ៗលួចពេញចិត្តយូរហើយ!!

តួឯកប្រុសមានប្រជាប្រិយភាពក្នុងរឿងភាគថៃលោក Great Warintorn ញញឹមអៀនប្រៀនហើយក្រោយបានដឹងថា តារាស្រីមួយរូបបានចេញមុខនិយាយជាសាធារណះថារូបលោកនេះហើយជាបុរសក្នុងសុបិន្ដដែលនាងពេញចិត្ត ជាតារាប្រុសដែលនាងស្រលាញ់ចូលចិត្តទាំងសមត្ថភាពការសម្ដែងនិងនិស្ស័យនៅខាងក្រៅឆាក។

ដោយនារីដែលនិយាយសសើរពេញចិត្តលោក Great ចំៗនោះក៏គឺតារាស្រីនាង Jackie Jacqueline ជាអ្នកសម្ដែងស្រីនិងជាម៉ូដែលក្នុងសិល្បៈថៃ។ ក្រោយបានដឹងថា Jackie លួចពេញចិត្តខ្លួនតារាប្រុសលោក Great ក៏បាននិយាយអរគុណរូបនាងដែលស្រលាញ់ពេញចិត្តគាំទ្រលោក ថែមទាំងបានជួបគ្នាផ្ទាល់ជាមួយនឹង Jackie ផងដែរ។ យ៉ាងណាមិញក្រោយដឹងពត៌មាននេះមានអ្នកគាំទ្រមួយចំនួនចង់ឃើញគូនេះក្លាយជាគូស្នេហ៍តារាក្នុងជីវិតពិត ក្រោយពីលោក Great ទើបតែបេះដូងប្រះឆារជាមួយអតីតគូស្នេហ៍អ្នកក្រៅរង្វង់សិល្បៈហើយផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ