មិនយូរទៀតទេអ្នកម៉ាក់ដៃថ្មីរូបស្អាតយ៉ាង Namcha Chiranat និងបានឃើញមុខកូនដំបូង ហើយអ្វីដែលជាការត្រៀមខ្លួនរបស់ Namcha នោះគឺកំពុងសាងសង់ផ្ទះថ្មី ដើម្បីត្រៀមចំទទួលកូនប្រុសនិងរៀបចំអោយរួចរាល់ទាន់ពេលមុនសម្រាលកូន
ថ្មីៗនេះ Namcha បានផុសរូបភាពផ្ទះដែលមានអ្នកម៉ាក់ជាអ្នកមើលថែការសាងសង់ ចំពោះផ្ទះដ៏ធំស្គឹមស្គៃនិងស្រស់ស្អាតទាន់សម័យយ៉ាងអស្ចារ្យដែលអមមកជាមួយនិងឃ្លាសរសេរបង្ហាញតម្លៃផ្ទះខ្ទង់រយលានបាត
អាចនិយាយបានថាមួយខ្នងនេះបានរីកចម្រើនទៅមុខច្រើនហើយ ដោយម៉ាក់ៗបានផុសរូបក្នុងមុំផ្សេងៗនៃផ្ទះអោយមើល ថាស្រស់ស្អាតខ្លាំងប៉ុណ្ណា នេះមិនទាន់និងតុងតែងរួចរាល់ផងស្អាតយ៉ាងនេះទៅហើយ ប្រសិនបើសាងសង់រួចរាល់ទៀតមិនដឹងជាស្អាតយ៉ាងណាទៅវិញ
“ផ្ទះ xxx,xxx,xxx ដែលម៉ាក់សាងសង់….
ផ្ទះមួយខ្នងនេះគឺសាងសង់សន្សឹមៗ ជាច្រើនឆ្នាំ ចេះតែធ្វើទៅរឿយៗ អ្នកដែលតែងតែនៅហាលថ្ងៃរហូតនោះគឺ អ្នកស្រី Fon ដែលចាំចុះមើលតាមដានផ្ទាល់ៗ រៀបចំចាត់ចែងរឿងឈឺក្បាល គ្រប់យ៉ាងគឺអ្នកម៉ាក់ …..ផ្ទះដែលបានមកពីកំលាំងញើសឈាម ភាពតាំងចិត្តគ្រប់យ៉ាង គ្រប់ការលម្អិត….បើមិនមានម៉ាក់ប្រហែលខ្ញុំមិនផ្ទះមួយខ្នងនេះទេ….ជាពិសេសនៅពេលនេះខ្ញុំកំពុងមានផ្ទៃពោះទៀត ខ្ញុំកាន់តែមិនបានចូលកម្មវិធីទាល់តែសោះ ព្រោះតែប្រឈមនិងការជួបមនុស្សច្រើន បានត្រឹមតែមើល ទាក់ទងកាងារតាមតែទូរស័ព្ទ….ប៉ុន្ដែម៉ែគាត់ស៊ូគ្មានលក្ខខណ្ឌ ព្រោះចង់អោយផ្ទះរួចរាល់ទាន់អូនតូចចេញមក អគុណអ្នកម៉ាក់សម្រាប់គ្រប់យ៉ាង ដែលបានប្រគល់អោយកូនណាចា super mom!….can’t wait for our family home @bigzmum ហាងដេគ័រផ្ទះ, គ្រឿងអគ្គសនីប្រើប្រាស់ផ្សេងៗ, គ្រឿងសង្ហារិម, របស់ប្រើប្រាស់ក្នុងផ្ទះ dm មកបានណាចា មួយរយៈនេះរករបស់ដាក់ផ្ទះច្រើនណាស់”
អត្ថបទដោយ : នីត្តា