មិនងាយស្រួលទេ! គង់ ចាន់ស្រីមុំ ចែករំលែកបទពិសោធន៍និងវិធីចង់បានកូនភ្លោះ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងសំបូរប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ ដែលបច្ចុប្បន្ននេះអ្នកនាងកំពុងតែកសាងគ្រួសារយ៉ាងមានសុភមង្គល ដែលមានចំណងដៃកូនស្រីម្នាក់ឈ្មោះ ម៉ូម៉ូ គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបានចាប់អារម្មណ៍ នៅពេលឃើញអ្នកនាងឡើងកម្មវិធីមួយ និងរៀបរាប់ពីបទពិសោធន៍ ដែលអ្នកនាងនិងស្វាមី បានពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឿងដែលអ្នកនាងចង់បានកូនភ្លោះ តែត្រូវធ្វើតាមការណែនាំយ៉ាងច្រើន និងមានពេលវេលាច្រើន សម្រាកថែសុខភាពថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ អ្នកនាងថែមទាំងបង្ហើបទៀតថា កាលពីមិនទាន់មាន ម៉ូម៉ូ អ្នកនាងក៏ធ្លាប់ចង់បានកូនភ្លោះដែរ តែមិនបានសម្រេច តែយ៉ាងណាមិញហ្វេនៗនិងជូនពរសង្ឃឹមថាអ្នកនាងនិងសម្រេចបំណងប្រាថ្នាបានកូនភ្លោះនេះផងដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី