គួរអោយរំភើប! កំពូលតារាស្រី Chompoo បង្ហាញរូបអេកូកូនក្នុងផ្ទៃមួយរូបទៀតហើយ!

មហាជនជាច្រើនជាបានស្គាល់ច្បាស់ពីភាពល្បីល្បាញនិងប្រជាប្រិយភាពរបស់កំពូលតារាស្រីថៃ Chompoo Araya ដែលនាងកំពុងតែរស់នៅក្នុងគ្រួសារដ៏មានសុភមង្គលរបស់នាង ហើយកូនប្រុសទាំងពីររូបរបស់នាងក៏ស្រស់ស្អាត និងម្នាក់ៗសុទ្ធតែឆ្លាតនិងគួរអោយស្រឡាញ់ខ្លាំង។

អ្វីដែលពិសេសនោះគឺ នាងកំពុងតែពពោះកូនមួយរូបទៀតហើយ គ្រាន់តែឃើញនាងបង្ហោះពីដំណឹងមួយនេះ មហាជនជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានហ្វេនក៏ដូចជាមិត្តរួមអាជីពជាច្រើនបានខមិនអបអរសារទរដល់រូបនាងនិងគ្រួសារ៕