បើកបង្ហាញមុខតួឯកប្រុសដំបូងគេដែលសម្ដែងជាមួយ Yaya មិនមែន Nadech ទេ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះលោក Nadech និងកញ្ញា Yaya កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស្អិតរមួត ហើយកន្លងមកអ្នកទាំងពីរក៏ធ្លាប់ចាប់ដៃគូគ្នាសម្ដែងនៅក្នុងរឿងភាគជាច្រើនផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃបានចុះផ្សាយ និងបើកបង្ហាញមុខតារាប្រុសដំបូងគេ ដែលបានចាប់ដៃគូសម្ដែងជាមួយ Yaya នោះគឺលោក Ohm Atshar មិនមែនលោក Nadech ដែលជាគូស្នេហ៍បច្ចុប្បន្ននោះទេ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា Yaya ក្ដោបបានដំណែងតួឯកដំបូងនៅឆ្នាំ ២០១០ ជាមួយលោក Ohm Atshar សម្ដែងរឿងដែលមានចំណងជើងថា​ «Kularb Rai Narm» ហើយរឿងដំបូងនោះក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី