យូរៗសុំបញ្ចេញម្ដងហើយ! តួឯកស្រីនាង Bellaក្នុងឈុតស៊ិចស៊ីសួរអ្នកគាំទ្រថា មកលេងទឹកជាមួយគ្នាទេ?

តារាសម្ដែងស្រីរូបស្អាតតួឯកស្រីកំពុងមានឈ្មោះបោះសំលេងនាង Bella Ranee ថ្មីៗនេះបានមកសម្រាកលំហែរកាយនៅឆ្នេរសមុទ្រនិងចុះលេងទឹកកំសាន្ដយ៉ាងសប្បាយរីករាយនៅរីស៊តលំហែរកាយ។ ដោយរូបនាងក៏បានបង្ហោះរូបក្នុងដំណើរកំសាន្ដលើកនេះព្រមទាំងសួរអ្នកគាំទ្រថាមកលេងទឹកជាមួយគ្នាទេ ធ្វើឲមានចុច Like និងមានអ្នកតបចង់ទៅលេងដែរជាច្រើននាក់។

ដោយដំណើរកំសាន្ដលើកនេះជាលក្ខណះក្រុមគ្រួសារ តួឯកស្រីនាង Bella ទៅជាមួយអ្នកម្ដាយញាតិ្ដមិត្តនិងក្មួយតូច។ រួបនាងទៅលេងទឹកយ៉ាងសប្បាយរីករាយស្រូបបរិយាកាសបរិសុទ្ធព្រមទាំងបញ្ចេញសាច់ខ្ចីជាមួយឈុតដែលត្រៀមទៅ។ ក្រោយបង្ហោះរូបមិនត្រឹមតែមានអ្នកគាំទ្រមកចុច Like នោះទេ តែគូស្នេហ៍របស់នាងគឺលោក Weir Sukkolawat ក៏មក Like មុនគេមុនឯងធ្វើជាអ្នកគាំទ្រលេខមួយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ