រឿងភាគរបស់តួឯកប្រុសស្រី Tik និង Kimberly ទទួលបានពានរង្វាន់ តែបែរជារងការរិះគន់រឿងCopyឆាក!!

អបអរសាទរដល់រឿងភាគ Dang Duang Haruethai ดั่งดวงหฤทัย ឆ្នាំ២០២១ ដែលបានទទួលពានរង្វាន់ប្រចាំឆ្នាំជារឿងភាគល្អទាំងសាច់រឿងការសម្ដែងនិងទេសភាពស្រស់ស្អាត។ ដោយរឿងភាគថៃនេះរួមសម្ដែងដោយតួឯកប្រុសស្រីល្បីល្បាញលោក Tik Jesdaporn និងនាង​ Kimberley Anne Woltemas បានចាក់ផ្សាយរួចហើយកាលពីដើមឆ្នាំកន្លងមកនេះ។ រឿងនេះជារឿងបែបស្នេហារវាងព្រះនាងម្ចាស់និងព្រះមហាក្សត្រពីរព្រះអង្គ ដែលនៅប្រទេសខុសគ្នានិងកំពុងមានជំលោះនឹងគ្នាបានធ្លាក់ក្នុងអន្លង់ស្នេហាឆ្លងកាត់ឧបសគ្គជាមួយគ្នា។

ដោយរឿងភាគនេះសម្ដែងបានល្អទទួលបានការគាំទ្ររហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ តែយ៉ាងណាក៏ដោយក៏បានទទួលពាក្យរិះគន់ពីមហាជនមួយចំនួនផងដែរក្រោយដឹងថារឿងនេះឈ្នះពានរង្វាន់ ព្រោះរឿងភាគនេះពេលចាក់ផ្សាយមានការខុសបច្ចេកទេសCG ធ្វើឲឃើញផ្ទាំងក្រណាត់ពណ៌បៃតង និងមានទេសភាពបញ្ចូលខ្លះគឺយកពីរឿងភាគបរទេសផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ