ជឿជាក់បងប្អូនខ្មែរមួយចំនួនធំ ដែលចូលចិត្តមើលភាគយន្ត ប្រាកដបានស្គាល់ និងកំពុងតែតាមដានផងដែរ នូវរឿង Squid Game ដែលជាខ្សែភាពយន្តរបស់កូរ៉េកំពុងតែល្បីល្បាញខ្លាំង ជាស៊េរីរឿងចុងក្រោយរបស់ Netflix ។
រឿងមួយនេះ កំពុងតែល្បីល្បាញ និងទទួលបានការគាំទ្រជាខ្លាំង ដោយសារតែសាច់រឿងនៃការហ្គេមដាក់ជីវិតរបស់សាច់រឿងនេះ ពិតជាល្អមើលប្លែក និងគួរឲ្យចង់តាមដាន។
អ្នកដែលកំពុងតែតាមដានរឿងមួយនេះ ប្រាកដជាបានស្គាល់ តារាសម្តែងស្រីចំណូលថ្មី Jung HoYoen ដែលជាតួអង្គសំខាន់នៅក្នុងរឿងភាគថ្មីរបស់កូរ៉េមួយនេះ។ នាងទទួលបានការចាប់អារម្មណ៏ និងកើនឡើងភាពល្បីល្បាញជាខ្លាំង នៅពេលរឿងនេះកំពុងតែចាក់បញ្ចាំងក្នុង Netflix ។
ក្រោយមានភាពល្បីល្បាញ ជីវិតឯកជនរបស់នាង ក៏ត្រូវបានអ្នកគាំទ្រ ចង់ដឹងនិងតាមដានផងដែរ រហូតមានការទម្លាយឲ្យដឹងថា នាងមានមិត្តប្រុសម្នាក់ ដែលជាតារាសម្តែងប្រុស Lee Dong Hwi ។ ដែលអ្នកទាំងពីរស្រលាញ់គ្នាបានជាង ៦ ឆ្នាំមកហើយ ។
សូមជម្រាបផងដែរ តារាស្រីក្នុងជាតួសំខាន់មួយក្នុងរឿង Squid Game ក្រៅពីតារាសម្ដែង នាងក៏ជាមានអាជីពជាតារាម៉ូដែលផងដែរ៕ សូមមើលរូបភាពខាងក្រោម៖