ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កញ្ញាពេជ្រ សូលីកា និងលោក នីកូ គឺជាដៃគូនឹងគ្នាតាំងតែពីដើមរហូតមកដល់ពេលនេះ ដោយបច្ចុប្បន្នអ្នកទាំងពីរ ជាតារាចម្រៀង ប្រចាំផលិតកម្ម រស្មី ហង្សមាស ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ។
កញ្ញា ពេជ្រ សូលីកា បានទម្លាយរឿង លោក នីកូ នៅលើទំព័រហ្វេសប៊ុករបស់ខ្លូន នាងឱកាសខួបកំណើតរបស់ លោក នីកូ។
កញ្ញាបាននិយាយថា ៖ រៀងវែងតិចហើយ… ព្រោះអី តាំងពីជំនាន់ឱបងនឹកគេ រហូតដល់ជំនាន់ លាក់បាំង បើគិតទៅវាដូចជាជិត ១០ ឆ្នាំហើយមែនអត់ Fan Fan ហេហេហេ សុំទម្លាយរឿងក្នុងចិត្តតិចចុះ ជិត 10 ឆ្នាំហ្នឹង បើគិតពីឈ្លោះគ្នាអត់និយាយរកគ្នាវាចូលជិត 20 លានដងហើយ តែអ្វីដែលសំខាន់ ខ្ញុំនិងគាត់ នៅតែឈរជើងលើវិថីមួយនេះបានដោយជោគជ័យ ។
ជាដៃគូការងារផង ជាបងប្អូនផង ជាមិត្តផង ជាមនុស្សយល់ចិត្តផង ហើយក៏ជា Tom and jerry ផង ។ ការងារជាច្រើនដែលយើងបានធ្វើរួមគ្នា ។ ពេលខ្លះជួបមុខគ្នា លេងសើចសប្បាយជាមួយគ្នាដូចជ្រូកពុល តែពេលខ្លះទៀតជួបមុខគ្នាដូច ភ្លើង និង សាំងចឹង។ ខ្ជិលនិយាយវាធម្មតាឡើងសុំាទៅហើយ ។ អ្វីដែលមិនដែលនិយាយមួយទៀត តើវាជា និស្ស័យ រឺជារឿងចៃដន្យ សម្រាប់ពួកខ្ញុំទាំងពីរ ។ ជួបគ្នា 12 ឆ្នាំមុន ឃើញមុខគ្នាដូចសត្រូវ តពីជាតិមុនចឹង ។ អាចនិយាយបានថា ឃើញមុខដើរចេញ ស្អប់ពេក។ ហើយដល់ឥឡូវបាច់និយាយ ដៃគូររួមអាជីពអីណា ។ គិតទៅពិភពលោកពិតជាធំទូលាយ តែបែរជាតូចចង្អៀតសម្រាប់មនុស្សពីរនាក់ទៅវិញ ៕